Ad Code

អបអរសាទរ​អ្នកឈ្នះ​រង្វាន់​ដំបូង​ពី​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​របស់​Samsung Galaxy S9|S9+



ភ្នំពេញ​ ៖​ ស្របតាម​កម្មវិធី​ដែល​បាន​សន្យា ក្រុមហ៊ុន​សាម​សុង​បានធ្វើ​ការចាប់​រង្វាន់​ដើម្បី​ស្វែងរក​អ្នកឈ្នះ​ពី​កម្មវិធី “​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​” របស់ Samsung Galaxy S9|S9+ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ស្ថា​នី​យ​ទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 concert កាលពី​ថ្ងៃទី​២៤​ ខែ​មិថុនា​ឆ្នាំ២០១៨​។

សូម​ជម្រាប​ថា នេះ​ជា​ការ​ចាប់ឆ្នោត​លើក​ទី​1 របស់​កម្មវិធី​ផ្សងសំណាង​របស់ Samsung Galaxy S9|S9+​។​

បើតាម​ប្រសា​ស​ន៍​របស់លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ដោយមាន​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប​របស់​សាម​សុង Galaxy S9/S9+ ក្រុមហ៊ុន​សាម​សុង​ក៏បាន ធ្វើការ​លើកទឹកចិត្ត និង​ជូន​នូវ​កាដូរ ជាច្រើន​ដល់​អតិថិជន​រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​រង្វាន់​មានដូចជា​ការបញ្ចុះ​តម្លៃ $50 ធុងបាស JBL ឆ្នាំង​សាក Wireless ស្រោម​ទូរស័ព្ទ LED និង​រង្វាន់​សន្ធឹកសន្ធាប់​ជាច្រើន​ទៀត។

ចំណែក​កម្មវិធី​ចាប់​ផ្សងសំណាង​នេះ ទុកជា​ចំណងដៃ​ពិសេស​ពី​ក្រុមហ៊ុន ដោយ​ធ្វើ​ការចាប់​រង្វាន់​ធំៗ ចំនួន​៦​សប្តាហ៍​ជាប់​គ្នា នៅ​ស្ថានីយទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 concert ហើយ​នេះ គឺជា​សប្តាហ៍​ដំបូង​ដែល​ក្រុមហ៊ុន បានធ្វើ​ការចាប់​រង្វាន់​ជូន​ដល់​អតិថិជន និង​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​នៅ​សប្តាហ៍​ទី 1 ផងដែរ​។

ក្រៅពី​អ្នកឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត សូម​អបអរសាទរ លោក ស៊ុ សុខ​ឃា ជា​អ្នកឈ្នះ​រង្វាន់ Galaxy S9|S9+ 64GB ​ ហើយក៏​សូម​អបអរ​សារ​ទរ​លោកស្រី ហៃ ង៉ែត ដែល​បានឈ្នះ​រង្វាន់​ធំ​ប្រចាំ​សប្តាហ៍​នេះ​គឺ​រង្វាន់​ម៉ូតូ Honda Zoomer X 2018 មួយគ្រឿង។ ក៏​សូម​អបអរសាទរ​ម្ចាស់​ហាង អៀ សុខ​ហេង ដែល​បានទទួល​រង្វាន់​លើកទឹកចិត្ត Galaxy S9+ 64GB ដែរ ព្រោះ​ជា​ហាង​ដែល​បាន​លក់​ទូរស័ព្ទ​មហា​សំណាង​ឈ្នះ​មហា​រង្វាន់​ម៉ូតូ​នេះ។ អ្នកឈ្នះ​រង្វាន់​ទាំងអស់​សុទ្ធតែ​បាន​មាន​ចំណាប់​អារម្មណ៍​ដូចៗ​គ្នា​ថា​សប្បាយរីករាយ រំភើប អំណរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង​បាន​បង្កើត​កម្មវិធី​ដ៏​ពិ​សេសមួយ​នេះ​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​សាម​សុង​ដូចជា​ពួកគាត់ និង​សូម​ជូនពរ​ក្រុមហ៊ុន​សាម​សុង​ទទួលបាន​ភាពជោគជ័យ និង​បន្ត​បង្កើត​បច្ចេកវិទ្យា​ដ៏​ទំនើបៗ​បន្តទៀត​ដើម្បី​បំពេញតម្រូវការ​សព្វថ្ងៃ​របស់​អតិថិជន​។​

ខាងក្រោម​នេះ​គឺជា​ឈ្មោះ​អ្នក​ដែល​ទទួលបាន​រង្វាន់​ពី​កម្មវិធី​“​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​”​ពី​សាម​សុង​ក្នុង​សប្តាហ៍​ទី​១៖1/ រង្វាន់​ម៉ូតូ Motor Honda Zoomer X 1 គ្រឿង បាន​ទៅលើ ឈ្មោះ ហៃ ង៉ែត​
2/ រង្វាន់​Samsung Galaxy S9+ 1 គ្រឿង បាន​ទៅលើ ឈ្មោះ​ស៊ុ សុខ​ឃា​
3/ រង្វាន់​Samsung Galaxy J6 2 គ្រឿង បាន​ទៅលើ ឈ្មោះ អ៊ុយ ហេង​និង ឈ្មោះ ហេង ចាន់​រដ្ឋា​
4/ រង្វាន់​ទូរ​ទស្ស​ន៏​Samsung TV 32" 3​គ្រឿង បាន​ទៅលើ ឈ្មោះ​សៅ សុជាតិ ឈ្មោះ​ស្រី ខួច​និង ឈ្មោះ​តូ វីរ​:5/ រង្វាន់​ធុងបាស Harman Speaker 5 គ្រឿង បាន​ទៅលើ ឈ្មោះ​ស៊ុន ដា​នី ឈ្មោះ​រឹម ច​ន្នី​ឈ្មោះ​ស្រ៊ាង ពៅ ឈ្មោះ​ប៉ែន ម៉ូ​លីន​ដា​និង ឈ្មោះ​Lor Muy Leng។​

ចំពោះ​ការចាប់​ឆ្នោត​សំរាប់​សប្តាហ៍​ទី 2 គឺ​នេះ​ថ្ងៃទី 1 កក្កដា 2018 នៅក្នុង​កម្មវិធី A1 នា​ម៉ោង 11-12 ដដែល ។ ដូច្នេះ​នៅចាំ​អី​ទៀត​? សូម​រូស​រាន់​ជាវ​Samsung Galaxy S9|S9+ ដើម្បី​មានឱកាស​ក្លាយជា​ជន​សំណាង​បន្ទាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu