Ad Code

ពុ​យ វ​ណ្ណះ​ សាក​កណ្តាប់​ដៃ​ជាមួយ​ARAM BOY នៅ​TV5



ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​TV5 Knosk Out Series by K.Cement ទម្ងន់​៦០​គីឡូក្រាម លើ​សង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរិ៍​ទី​២១ ខែ​​កក្កដា​ ឆ្នាំ​២០១៨​នេះ ជា​ការ​ប្រកួត​លើក​ទី​៧ ក្នុង​ជម្រុះ​ដំណាក់កាល​ទី​១ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដើម្បី​ដណ្តើម យក​កៅអី​សម្រាប់​ដំណាក់កាល​ទី​២ បន្តទៀត ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៧​នេះ ផង់ សា​មា​ឡេ​អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​សំ ភក្តី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ រវាង​ផង់ សា​មា​ឡេ និង​សំ ភក្តី នេះ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

ផង់ សា​មា​ឡេ ជា​អ្នក​ប្រដាល់​ជើងចាស់​វស្សា​ហើយ ឯ សំ ភក្តី ជា​អ្នក​ប្រដាល់​ថ្មី​ស្រករ​ក្រោយ តែ​អ្នក​ប្រដាល់​ទាំង​២ មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ប្រហាក់ប្រហែលគ្នា ។

សម្រាប់​ការជួបគ្នា​រវាង​ផង់ សា​មា​ឡេ និង សំ ភក្តី​នេះ មិនដឹងថា​អ្នកណា​ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​ទេ ។ ចាំមើល តើ ផង់ សា​មា​ឡេ​អាច​យកឈ្នះ​សំ ភក្តី​បាន​ឬ​អត់​? សម្រាប់​ការជួបគ្នា​ក្នុង​ជម្រុះ​ខ្សែក្រវាត់​ជើងឯក​TV5 Knoc k Out Series ទម្ងន់​៦០​គីឡូក្រាម​ដំណាក់កាល​ទី​១​នេះ។

សូមបញ្ជាក់ថា ការប្រកួត​ក្នុង​ដំណាក់​ទី​១​នេះ ប្រកួត​តែ​បី​ទឹក​ទេ​ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឡុង ឡា ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង កុយ ចាន់តូ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​គី​សែ​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​ជើងចាស់​កុយ ចាន់តូ អាច​យកឈ្នះ​ឡុង ឡា បាន​ឬ​អត់​នោះទេ ? ព្រោះថា​ឡុង​ឡា គេ​ពិតមែនតែ​គេ​ស្គាល់​រេញ​ក្រោយ​ចាន់តូ ប៉ុន្តែ​គេ​ក៏​ល្អ​និង​ខ្លាំង​គួរសម​ដែរ ។ យ៉ាងណា កុយ ចាន់តូ គឺ​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល​ឡុង ឡា​បានដែរ ។ ចាំមើល រវាង​ឡុង ឡា និង​កុយ ចាន់តូ តើន​រណា​នៅ នរណា​ដើរ​ចេញពី​ការប្រកួត​នេះ ?។

ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០ គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម ហើយ​ចែកចេញជា ៤ ដំណាក់កាល​និង​មាន​រូបមន្ត​ប្រកួត​គឺ ដំណាក់​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់ ។ ដំណាក់​ទី​២ ជាការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ដំណាក់កាល​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ដំណាក់កាល​ទី​៤​និង​ទី​៥ ជាការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​។​

ដោយឡែក សម្រាប់​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​វិញ ពុ​យ វ​ណ្ណះ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​នឹង​ជួប​សាក​កណ្តាប់​ដៃ​ជាមួយ អ្នក​ប្រដាល់​ថៃ​Aram Boy។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។

ពុ​យ វ​ណ្ណះ គេ​ជា​ជើងឯក​TV5 Knosk Out Series by K.Cement ទម្ងន់​៦៥​គីឡូក្រាម ។​អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង ។ វ​ណ្ណះ ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​តែ​២​ដង​ប៉ុណ្ណោះ​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​ក្នុង​ទឹក​ទី​៤​ទាំង​ពីរដង ដែល​ការប្រកួត​ចុងក្រោយ​របស់គេ​នៅ​សង្វៀន​TV5​នេះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បារាំង​Kevin ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១៧​មីនា​២០១៨ ។ ចាំមើល ពុ​យ វ​ណ្ណះ អាច​យកឈ្នះ​លើ​Aram Boy បាន​ឬ​អត់​លើក​នេះ ?។

អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១​រូប​នេះ តាំងពី​ដូរ​របៀប​វ៉ៃ ដោយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះ​ទេ គឺ​គេ​ចូល​វាយ​មុន​តែម្តង ធ្វើអោយ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​បារាំង​កន្លងមក​នោះ​។ សម្រាប់​លើក​នេះ ពុ​យ វ​ណ្ណះ ក៏​ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ដែរ ព្រោះថា​Aram Boy ក៏​មិនជា​ល្អ​និង​ខ្លាំង​ប៉ុន្មាន​នោះ​ដែរ។

Aram Boy គេ​មាន​ប្រវត្តិ​ប្រកួត​៧៦​លើក ដោយ​វាយ​ឈ្នះ​៥៤​លើក ចាញ់​២០​លើក និង​ស្មើ​០២​លើក ខ​ណះ​ដែល​ពុ​យ វ​ណ្ណះ មានកំណត់​ត្រា​ប្រកួត​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក និង​ស្មើ​០២​លើក ។ ទោះជា​យ៉ាងណា ពុ​យ វ​ណ្ណះ​គេ​ធ្លាប់​ផ្ដួល​ថៃ​ពីរ​នាក់​រួច​មក​ហើយ។ ចាំមើល ពុ​យ វ​ណ្ណះ ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ Aram Boy នេះ តើ​ជួប​សំណាងល្អ ឬមួយ​ជួប​សំណាងអាក្រក់​នោះ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu