Ad Code

តុលាការ​កូរ៉េខាងត្បូង​បញ្ជា​ឲ្យ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​នៃ​ការ​លិច​សាឡាង​ឆ្នាំ​២០១៤



តុលាការ​កូរ៉េខាងត្បូង​បានសម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​និង​ប្រតិបត្តិ​ករ​សាឡាង Sewol ដែល​បាន​លិច​នៅក្នុង​ឆ្នាំ​២០១៤ ​សម្លាប់​មនុស្ស​ចំនួន​៣០៤​នាក់ ​ដែល​ភាគច្រើន​ជា​ក្មេងៗ​សិស្សសាលា​គឺ​ត្រូវតែ​ផ្តល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ។

ក្រុម​អ្នកស៊ើប​អង្កេត​កូរ៉េខាងត្បូង​បាន​និយាយថា សាឡាង​នោះ​គឺមាន​កំហុស ផ្ទុក​លើស​ចំណុះ​និង​បត់​លឿន​ពេក​នៅពេលដែល​វា​លិច​ជិត​ឆ្នេរ​ភាគ​និរតី​នៅ​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៤​។​
សមាជិក​៣៥៤​នាក់​នៃ​ក្រុមគ្រួសារ​របស់​សិស្សសាលា​ចំនួន​១១៨​នាក់​បានដាក់​ពាក្យបណ្ដឹង​មួយ​កាលពី​ឆ្នាំ​២០១៥​ប្រឆាំង​រដ្ឋាភិបាល​និង​ប្រតិបត្តិ​ករ​សាឡាង​ឈ្មោះ Chonghaejin Marine ។​
តុលាការក្រុង​សេ​អ៊ូ​ល​បាន​បង្គាប់​ថា គ្រួសារ​នីមួយៗ​ត្រូវ​ទទួលបាន​ប្រាក់​២០០​លាន​វ៉ុ​ន (១៧៧,០០០​ដុល្លារ​អាមេរិក​) ក្នុង​ជនរងគ្រោះ​ម្នាក់​និង​សំណង​បន្ថែមទៀត​ចន្លោះ​៥​លាន​វ៉ុ​ន​ដល់​៨០​លាន​វ៉ុ​ន​សម្រាប់​សមាជិកគ្រួសារ​ក្នុង​ម្នាក់​។​
វា​ជា​លើកទីមួយ​ហើយ​ដែល​តុលាការ​បានទទួល​ស្គាល់​ការទទួលខុសត្រូវ​រប​ស់​រដ្ឋ​ចំពោះ​គ្រោះមហន្តរាយ​នោះ​។​
ឯកសារ​របស់​តុលាការ​បាន​និយាយថា ក្រុមហ៊ុន Chonghaejin Marine បានដាក់​ឲ្យា​សាឡាង Sewol ផ្ទុក​លើស​ចំណុះ​ហើយ​ក្រុម​នាវិក​របស់ខ្លួន​បាន​បោះបង់ចោល​សាឡាង​ដែល​លិច​បន្ទាប់ពី​បាន​ណែនាំ​អ្នកដំណើរ​ឲ្យ​ស្ថិតនៅក្នុង​កាប៊ីន​។​
ឯកសារ​នេះ​បាន​និយាយទៀតថា ឆ្មាំ​សមុទ្រ​ក៏បាន​បរាជ័យ​ក្នុងការ​គ្រប់គ្រង​លើ​សាឡាង​ផងដែរ​។​
ចៅក្រម Lee Sang-hyun បាន​និយាយ​នៅក្នុង​ឯកសារ​នេះ​ថា “​ជនរងគ្រោះ​បាន​ស្លាប់​ខណៈពេល​រង់ចាំ​ការជួយ​សង្គ្រោះ​នៅក្នុង​សាឡាង​ដោយ​មិនដឹង​ពី​ស្ថានភាព​លម្អិត​។ ប៉ុន្តែ​បន្ទាប់ពី​រយៈពេល​ជាង​៤​ឆ្នាំ​មកទល់ពេលនេះ​, ជម្លោះ​នៅតែ​បន្ត​អំពី​ថា​តើន​រណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​លិច​នោះ​និង​សំណង​”៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu