ភ្នំពេញ ៖ តារាចម្រៀងប្រុសមាឌធំដំបងលោកម៉ារ៉ា ប៊ុណ្ណា បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរថយន្តម៉ាកTico រងការខូចខាតស្ទើរទាំងស្រុង។ ខណៈតារាប្រុសរូបនេះ បានបើកទៅបុកជាមួយផ្ទាំងថ្មនៃគល់ស្ពានស្ទឹងមានជ័យ។ ប៉ុន្តែក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យតារាប្រុសរូបនេះរងរបួសធ្ងន់ឡើយ។
ហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយតារាប្រុសលោកម៉ារ៉ា បុណ្ណានេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង១៥នាទីរំលងអធ្រាត្រស្ថិតនៅចំណុចគល់ស្ពានស្ទឹងមានជ័យ។ រថយន្តរបស់លោក ម៉ារ៉ា ប៊ុណ្ណា ម៉ាកTico ពណ៌លឿង ពាក់ស្លាក់លេខ ច.71 24 ភព ក្រោយពេលកើតហេតុរថយន្តត្រូវបានស្ទូចទៅផ្ញើទូកយានដ្ឋានមួយកន្លែង។
បើតាមការឲ្យដឹងពីឌីជេ កណ្ដុរ ដែលជាអ្នកសិល្បៈរួមអាជីពបាននិយាយថា ម៉ារ៉ា ប៊ុណ្ណា ម្សិលមិញ(ថ្ងៃទី១៧កក្កដា) គឺរវល់ពេញ១ថ្ងៃដោយពេលព្រឹកលោកត្រូវបានចុះទៅខេត្តកំពង់ចាមចូលឃោសនាបោះឆ្នោត ហើយយប់ឡើងក៏ជាប់មើលបាល់World-Cup-ទើបជាហេតុធ្វើឲ្យលោកងងុយដេកខ្លាំងរហូតគ្រោះថ្នាក់បែបនេះ។
ដោយឡែកបើតាមការបញ្ជាក់ពីសាមីខ្លួនលោក ម៉ារ៉ា ប៊ុណ្ណាបានឲ្យដឹងថា នេះពិតសំណាងរបស់លោកខ្លាំងណាស់ដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះខ្លួន។ នេះអាចចាត់ទុកថាជាសំណាង១ក្នុងមួយលានគ្រោះថ្នាក់។ ចំណែកឯរថយន្តពេលនេះកំពុងតែត្រៀមថ្លឹងលក់ឲ្យអេតចាយ។
លោក ម៉ារ៉ា ប៊ុណ្ណាបានបង្ហោះភ្ជាប់ជាមួយរូបភាពដ៏កំសត់ថា ជាតិក្រោយយើងជួបគ្នាទៀតណាTico អេតចាយរៀបចំថ្លឹងគីឡូហើយ។ ជាមួយគ្នានេះ ក៏មានមហាជនជាច្រើនបានលើកឡើងស្រដៀងគ្នានេះវាពិតជាសំណាងហើយ ដែលមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ឬបណ្តាលឲ្យបាត់បងអាយុជីវិតខណៈរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងនោះ៕
Source: Kampuchea Thmey Daily
0 Comments