Ad Code

រុស្ស៊ី​ និង​ចិន​ជំរុញ​ឲ្យ​មានការ​ពន្យារពេល​ខណៈ​អាមេរិក​ចង់​កាត់បន្ថយ​ប្រេង​ទៅ​កូរ៉េខាងជើង



ក្រុម​អ្នកការទូត​បាន​និយាយថា ប្រទេស​រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញ​ឲ្យ​មានការ​ពន្យា​ពេល​ប្រាំ​មួយខែ​ចំពោះ​សំណើ​មួយ​ដែល​សហរដ្ឋអាមេរិក​ដា​ក់​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ឲ្យ​ផ្អាក​ការដឹកជញ្ជូន​ទាំងអស់​នៃ​ផលិតផល​ប្រេង​ចម្រាញ់​រួច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង។

សហរដ្ឋអាមេរិក​ដែល​ស្វែងរក​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​គឺ​បានស្នើ​សុំ​កាលពី​សប្តាហ៍​មុន​ឲ្យ​គណៈកម្មាធិការ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ហាមឃាត់​ការដឹកជញ្ជូន​ប្រេងឥន្ធនៈ​បន្ថែមទៀត​បន្ទាប់​ពី​បាន​ចោទប្រកាន់​ក្រុង​ព្យុងយ៉ាង​ថា​កំពុង​ប្រើប្រាស់​ការនាំ​ចូល​ខុសច្បាប់​លើសពី​ការអនុញ្ញាត​។​

សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម UN មួយ​ដែល​អនុម័ត​កាលពី​ឆ្នាំមុន​បានកំណត់​ឲ្យ​កូរ៉េខាងជើង​ទទួលបាន​ប្រេង​ឆៅ​៤​លាន​បារ៉ែល​ក្នុង​មួយឆ្នាំ​និង​ផលិតផល​ប្រេង​ចម្រាញ់​រួច​៥​សែន​ប៉ា​រែ​ល​។​

ការកាត់បន្ថយ​ប្រេង​និង​ឥន្ធនៈ​នឹង​ត្រូវបាន​អនុវត្ត​ដោយ​ប្រទេស​ចិន​ជាមុនសិន​ដែលជា​អ្នកផ្គត់ផ្គង់​តម្រូវការ​ថាមពល​រប​ស់​កូរ៉េខាងជើង​ភាគច្រើនបំផុត​ប៉ុន្តែ​ក៏ដោយ​ប្រទេស​រុស្ស៊ី​ផងដែរ​ដែល​បានផ្តល់​ប្រេង​មួយចំនួន​ដល់​ក្រុង​ព្យុងយ៉ាង​។​

ប្រទេស​រុស្ស៊ី​និង​ចិន​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា ពួកគេ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ពិចារណា​សំណើរ​របស់​សហរដ្ឋអាមេរិក​និង​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នៃ​ការចោទប្រកាន់​របស់​ក្រុង​វ៉ាស៊ីនតោន​អំពី​ការរំលោភ​ទណ្ឌកម្ម​ដែល​ត្រូវបាន​បង្កឡើង​ដោយ​កូរ៉េខាងជើង​។​

រឿងរ៉ាវ​នេះ​បានកើត​ឡើង​មុន​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​សុក្រ​រវាង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo និង​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​ទីក្រុង​ញូវយ៉ក​ស្តីអំពី​ការជំរុញ​របស់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។​

យោងតាម​ឯកសារ​ដែល​ត្រូវបាន​មើលឃើញ​ដោយ​ភ្នាក់ងារ AFP បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន​បាន​ផ្ញើរ​របាយការណ៍​មួយ​ទៅ​គណៈកម្មាធិការ​ទណ្ឌកម្ម​ដែល​បាន​និយាយថា កូរ៉េខាងជើង​បានទទួល​ផលិតផល​ប្រេង​យ៉ាងហោចណាស់​៧៥៩,៧៩៣​បារ៉ែល​តាមរយៈ​ការផ្ទេរ​ពី​នាវា​ទៅ​នាវា​នៅឯ​សមុទ្រ​។​
នាវា​ដឹក​ប្រេង​របស់​កូរ៉េខាងជើង​ត្រូវបាន​គេ​រាយការណ៍​ថា​បានទទួល​ការដឹកជញ្ជូន​ប្រេង​ខុសច្បាប់​នៅក្នុង​ដែនទឹក​អន្តរជាតិ​ពី​នាវា​ដែលជា​រឿយៗ​បាន​បិទ​ប្រព័ន្ធ​តាមដាន​ផ្កាយរណប​របស់ខ្លួន​ដើម្បី​ការពារ​ការត្រួតពិនិត្យ​សកម្មភាព​របស់​ពួកគេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu