Ad Code

ជនជាតិ​ចិន​ម្នាក់​ ចុះ​លេង​ទឹកសមុទ្រ​ ​ ត្រូវ​ទឹករលក​នាំ​យក​ទៅ​បាត់ ​រយៈពេល​២​ថ្ងៃ​ហើយ ​រក​មិនទាន់​ឃើញ



ព្រះសីហនុ​ ៖​ រយៈពេល​២​ថ្ងៃ​ហើយ បើ​គិត​ចាប់ពី​​ថ្ងៃរសៀល​ថ្ងៃទី​១៩ រហូតមកដល់ ថ្ងៃ ទី​២០ ខែកក្កដា ឆ្នាំ ២០១៨​នេះ ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ដែល​បាន​បាត់​នៅក្នុង​ទឹកសមុទ្រ ខណៈពេល ចុះ​លេង​ទឹក ក្នុងពេល​មាន​ខ្យល់​និង​រលក​ធំ នៅ​ឆ្នេរ​អូរ​តែ​ល​សុខា ត្រង់ចំណុច កន្ទុយ នាគ​ស្ថិតនៅក្នុង ភូមិ​លេខ ០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ រហូតមកដល់ ពេលនេះ នៅ មិនទាន់​រកឃើញ​នៅឡើយ​ទេ។

សមត្ថកិច្ច​ប៉ូលិស បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ឈ្មោះ​LIU QIANG ភេទ​ប្រុស ឆ្នាំ​កំណើត ​01-04-1991។ កាន់​លិខិតឆ្លងដែន លេខ E68478103 មាន​សុពលភាព​ថ្ងៃទី ​22- 02-2026​មុខ​ របរ​ជា កម្មករ​សំណង់។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​​នេះ បើ​តាម​ការ​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​មិត្តភក្ដិ ជនរងគ្រោះ​បញ្ជាក់ថា ​នៅ​មុនពេល​កើតហេតុ ខណៈ​មាន​ខ្យល់​ខ្លាំង​ៗ​ និង​ទឹករលក​ធំៗ ជនរងគ្រោះ​ និង​មិត្តភក្ដិ​​ ចំនួន​ប្រមាណ​៤​នាក់​ទៀត​ ជា​ជនជាតិ​ចិន និង​ជា កម្មករ​សំណង់​ ដូចគ្នា​បាន​នាំគ្នា​ចុះទៅ​ងូត​ទឹក​លេង ត្រង់ចំណុច​កើតហេតុ លុះ​ក្រោយមក​ក៏​ស្រាប់​តែ​បាត់ ជនរងគ្រោះ មិនឃើញ​ឡើង​មក​លើគោក​វិញ។ ពេលនោះ ក៏​កើតមាន​ភាព​ឆោឡោ​ឡើង ដោ សារ​តែ​រក​មិនឃើញ​ជនរងគ្រោះ ចំណែក​មិត្តភក្រ ដែល​ចុះ​ងូត​ទឹក​លេង​ជាមួយគ្នា ម្នាក់ ៗ​មិន ហ៊ាន ចុះ​ទៅរក​ជនរងគ្រោះ​ក្នុង​ទឹកសមុទ្រ នោះ ទេ ដោយសារតែ​ទឹកសមុទ្រ​នាពេលនោះ មាន​ខ្យល់​បោកបក​ខ្លាំង និង​ទឹករលក​ធំៗ ពេក។ ក្រោយមក​កម្លាំង​នគរបាល​ប្រចាំការ​តំបន់ នោះ​ បាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ម៉ូតូ​ទឹក​ចំនួន​០២​គ្រឿង​មាន បាន​រុករក​ទីតាំង​ដែល​សង្ស័យ ថា ជនរងគ្រោះ លង់ទឹក​នោះ អស់​រយៈពេល​ជាច្រើន​ម៉ោង​ប៉ុន្តែ​​រក​មិនឃើញ​ទេ ហើយ​សម្រាប់ ថ្ងៃទី​២០​នេះ ខែកក្កដា ២០១៨​នេះ សមត្ថកិច្ច នៅតែ​បន្ត រុករក ជនរងគ្រោះ​ផងដែរ ដោយ​មិន​សង្ឃឹមថា ជនរងគ្រោះ នៅមាន​ជីវិត​នោះ​ទេ​។

​គួរ​រំលឹក​ផង​ដែរ​ថា នៅតាម​បណ្តោយ​ឆ្នេរ​មួយចំនួន នា​ដើម​ឆ្នាំនេះ គឺ​ទើបតែ​មានការ បាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​តែប៉ុណ្ណោះ​ព្រោះ​កន្លងមក​ក្រុម​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​បាន​ទាន់ពេល​ជាច្រើនលើក ក្នុងករណី​លង់ទឹក​នេះ ខ​ណៈ កាលពី​ឆ្នាំមុន​មាន​មនុស្ស​បាត់បង់​ជីវិត ដោយ​លង់ទឹក​នេះ មិន​ក្រោម​១០​នាក់​នោះ​ទេ​។ ​ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរ​​​ ដែល​មក​កម្សាន្ត​គួរតែ​មាន​ការប្រុងប្រយ័ត្ន​នៅពេល​ចុះ​លេង​ទឹក​ម្តងៗ​នៅពេល​មាន​រលក​ធំៗ​មិន​ត្រូវ​ចុះ​ងូត​ទឹក​នោះទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu