Ad Code

មន្ត្រី​កសិកម្ម​ខេត្ត​ ណែនាំ​កសិករ​ឱ្យ​ដាំ​បន្លែ​ទៅតាម​បច្ចេកទេស​ដើម្បី​ទទួល​បាន​ផល​ច្រើន



ស្ទឹងត្រែង​ ៖ ​​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​មាន​គម្រោង​សាកវប្បកម្ម​ បាន​បង្ហាត់​បង្រៀន​កសិករ​ឲ្យ​ផ្លាស់ប្តូរ​ការដាំដុះ​តាម​ទម្លាប់ ទៅ​អនុវត្តតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ឲ្យ​ការផលិត​បន្លែបង្ការ ទទួល​បាន​ផល​ច្រើន។

លោក​លៀង​ សេង​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​៖​ នៅ​រដូវវស្សា​នេះ ​បងប្អូន​ត្រូវតែ​នឹកឃើញ​ពី​បច្ចេសទេស ​ដែល​បាន​សិក្សា​កន្លង​មក​ ហើយ​លើក​រង​ដាំ​បន្លែ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស ដើម្បី​យើង​មាន​បន្លែ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់គ្រាន់​ និង​លើកតម្កើង​ជីវភាព​ខ្លួនឯង​ផង។

អ្នកស្រី​ហឿ ស្រ៊ា​ន​កសិករ​ដាំ​បន្លែ នៅ​ឃុំ​សាម​ឃួ​យ​បាន​ទទួលស្គាល់ថា ​៖ កសិករ​នៅក្នុង​ឃុំ​នេះ ក្រោយពី​បាន រៀនសូត្រ​នូវ​បច្ចេកទេស​កសិកម្ម មក កសិករ​បាន​បង្កើន​ការដាំ​បន្លែ បាន​ច្រើន​គ្នា មិន​ទុក​ផ្ទៃដី​ឲ្យ​ទំនេរ​ឡើយ ហើយ​ទទួលបាន​ផល​ល្អ​មែន​មិន​ដូច​មុន​ធ្វើតាម​ទម្លាប់​គ្រាន់តែ​បរិភោគ​មិន​គ្រាន់។

លោក​ឡុង​ សារា​ត កសិករ​នៅ​សង្កាត់​ព្រះបាត​ក្រុង​ស្ទឹងត្រែង ​បាន​ទទួល​ស្គាល់​ថា ​៖​ បន្លែបង្ការ​ដែល​កសិក​រ​ដាំ​ដុះ​បាន​នាំ យកទៅ​ទីផ្សារ​ងាយស្រួល​លក់ ព្រោះ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​យើង​បាន​និយម​បរិភោគ​បន្លែ​ក្នុងស្រុក​ច្រើនជាង​បន្លែ​នាំចូល។

​លោក តាំង​ជី​ផេង​មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ​៖​ កត្តា​នេះហើយ​ដែល​តម្រូវឱ្យ​កសិករ​យើង​រួមគ្នា​បង្កើន​ការដាំ​បន្លែ​ឱ្យបាន​ច្រើន​ដើម្បី​ជួយ​បង្គ្រប់​ទៅលើ​ទីផ្សារ​ និង​រកបាន​ប្រាក់ចំណូល​ផង​។​

លោក​បន្ត​ថា ៖​ នៅ​រដូវ​វស្សា​នេះ ​ចូរ​បងប្អូន​ដាំ​ដុះ​អនុវត្ត​ទៅតាម​បច្ចេកទេស​ដោយ​លើកដី​ធ្វើ​រង ​និង​ថែទាំ ឱ្យ​បាន​ជាប្រចាំ ដើម្បី​ធ្វើ​ឲ្យ​ដំណាំ​ទទួល​បាន​ផល ច្រើន​នឹង​គ្មាន​ជាតិគីមី​ស្ថិត​ ក្នុង​គម្រោង​សាកវប្បកម្ម​កម្ពុជា៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu