Ad Code

ព្រឹក​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​សង្វាក់​ផលិតកម្ម​រោងចក្រ ​ថប សាមីត ហ្គា​មេន អ៊ី​ន​( Top Summit Garment Inc) មាន​ទីតាំង ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤



ភ្នំពេញ ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ ទស្សន កិច្ច​សង្វាក់​ផលិតកម្ម​រោងចក្រ ថប សាមីត ហ្គា​មេន អ៊ី​ន​( Top Summit Garment Inc) មាន​ទីតាំង ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤ ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា។

រោងចក្រ Top Summit Garment Inc ដែលមាន​អ្នកវិនិយោគ​ជា​ជនជាតិ​តៃវ៉ាន់ បាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ចុង​ឆ្នាំ​២០១២ ដោយមាន​កម្មករនិយោជិត​សរុប​៣.៨៧២ នាក់ ក្នុង​នោះ ​កម្មការិនី​មាន​ចំនួន ៣.៥៦៣​នាក់។ ជា​រោងចក្រ​តែមួយ ដែល​ផ្គត់ផ្គង់​ទៅ​ឲ្យ​ម៉ាក Nike ផលិតផល សម្រេច​ត្រូវបាន​នាំ​ចេញទៅ អឺរ៉ុប និង អាមេរិក។ រោងចក្រ​នេះ​មាន​ទំហំ​ផ្ទៃដី​សរុប ៥០.៦៦៨ ម៉ែត្រការ៉េ មាន​អគារ​ផលិតកម្ម​ចំនួន ២ ,​ឃ្លាំង​ចំនួន​៣ និង​មាន​អាហារដ្ឋាន​២ កន្លែង។ ប្រាក់​ឈ្នួល និង ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ ​និយោជិត​ទាំងអស់​មាន​ប្រមាណ​១.០២៣.២២៤ ដុល្លារ ក្នុង​១​ខែ។ ប្រាក់​ឈ្នួល​អប្បបរមា​១៧០ ដុល្លារ​ និង បន្ត​កើនឡើង​ប្រាក់​ឈ្នួល​ជា​រៀងរាល់​ឆ្នាំ ក្នុង​១​ឆ្នាំ ១​ដុល្លារ។ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​៧​ដុល្លារ​ដាក់​​បញ្ចូល​ក្នុង​ប្រាក់ ឈ្នួល​អប្បបរមា ដើម្បី​គណនា ប្រាក់​ការងារ​បន្ថែម​ម៉ោង។ ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ១០ ដុល្លារ និង ប្រាក់​អតីតភាព​ការងារ​ចាប់ពី ២ ដុល្លារ ដល់ ១២ ដុល្លារ។ ក្រៅពី​ប្រា​ក់​អត្ថ​ប្រយោជន៍​ដែល​កំណត់​ក្នុង​ច្បាប់​រោងចក្រ​ក៏​នៅមាន​ការ ផ្តល់ ប្រាក់​អត្ថប្រយោជន៍​ផ្សេ​ងៗ​ទៀត​ជា ច្រើន។

សូមបញ្ជាក់ថា​តាមរយៈ​គោលនយោបាយ​ជំរុញ​វិស័យ​ឧស្សាហកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ដាក់​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង តាម​បណ្តា​ខេត្ត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧។ គិត​មកដល់​ថ្ងៃ​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ចំនួន ៤៩​លើក​មកហើយ។ ជំនួប​៤៩​លើក​នេះ​មាន កម្មករ កម្មការិនី សរុប​ជិត​៧០​ម៉ឺន​នាក់​ហើយ​ដែល សម្តេច​តេ ជោ បាន​ជួប​សំណេះសំណាល។

ក្នុង​យុទ្ធនា​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កម្មករ ​និង​ដាក់ចេញ នូវ​កិច្ច​គាំពារ​សង្គម​ដល់​កម្មករ​-​និយោជិត រួម​មានៈ​ការកំណត់ ផ្តល់​ជូន​នូវ​របប​ថែទាំ​សុខភាព​ដល់ក​កម្មករ​ដោយ​និយោជក​ជា​អ្នក​បង់ថ្លៃ​ជួស​, ការ​ផ្តល់នូវ​របប​ឧបត្ថម្ភ មាតុភាព ចំពោះ​កម្មការិនី​ដែល​សម្រាល​បានកូន​មួយចំនួន ៤០ ម៉ឺន​រៀល​,​កើត​បានកូន​ភ្លោះ​ពីរ​ចំនួន ៨០ ម៉ឺន​រៀល​និង​កូន ភ្លោះ​បី​ចំនួន ១២០ ម៉ឺន​រៀល​និង​ការអនុញ្ញាត​ឈប់​លំហែ​មាតុភាព រយៈពេល ៣​ខែ​ដោយ​ទទួល​បាន​ប្រាក់​ឈ្មួល​ពលកម្ម ១២០ % ជាដើម។ ការ​ព្យាបាល​ជំងឺ​ដោយ​មិន​គិត ថ្លៃ​នៅ តាម​មន្ទីរពេទ្យ​រដ្ឋ។ ការ​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ។ ការ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ទឹក​ភ្លើង និង​ថ្លៃ​ផ្ទះ​ជួល និង​បាន​អន្តរាគមន៍​ជួយ​ដល់​កម្មករ ​ដែល​ត្រូវ​ថៅកែ​រត់ចោល ...។

សម្រាប់​អាណត្តិ​ទី​៦ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ឈ្នះ​ឆ្នោត​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ​រាជរដ្ឋាភិបាល​នៅ តែ​បន្ត​យកចិត្ត​ទុក ដាក់ ជំរុញ​វិស័យ​ឧស្សាហកម្ម និង​ជំរុញ​លើកកម្ពស់​ជីវភាព​រប​ស់​កម្មករ កម្មការិនី​ផងដែរ​៕ 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu