Ad Code

ខូចចិត្ត​នឹង​ប្រពន្ធ​សុំ​លែង​ ចង.ក​សម្លាប់​ខ្លួនឯង​ក្នុងព្រៃ



សៀមរាប ​៖ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ខូចចិត្ត​នឹង​ប្រពន្ធ​សុំ​លែង​ ហើយ​បាន​ផឹកស្រា​រាល់ថ្ងៃ​រហូត​បាត់​ម្ចាស់ការ​ រួច​ក៏​យក​ក្រមា​ពោះគោ​មក​ចង.ក​ ទម្លាក់​ខ្លួន​ពី​ដើម​ជើងគោ​កម្ពស់​០២​ម៉ែត្រ​កន្លះ​បណ្តាល​ឲ្យ​ស្លាប់​។​

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧​​​ថា មាន​ករណី​ចងក​ធ្វើ​អត្តឃាត​​មួយ ​ដោយ​ ជនរងគ្រោះ​ឈ្មោះ ធឿន សុផល ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​៤៥ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​បន្ត​ថា ជនរងគ្រោះ​បាន​យក​ក្រមា​ពោះគោ​ពណ៌​ក្រហម​ចង​ទម្លាក់​ខ្លួន​ពី​ដើម​ជើងគោ​កម្ពស់​០២​ម៉ែត្រ​កន្លះ​។ លោក​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​បញ្ហា​សតិអារម្មណ៍ ដោយ​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​រយៈពេល​០១​ឆ្នាំ​មក​ហើយ ក្រោយ​ពី​លែងលះ​ជនរងគ្រោះ​បាត់បង់​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ដោយ​បាន​ដើរ​ផឹក​គ្មាន​ទិសដៅ​ពិតប្រាកដ​។ មុន​ថ្ងៃ​កើតហេតុ ជនរងគ្រោះ​បាន​សុំ​ផ្ទះ​ឈ្មោះ យី វី ស្នាក់នៅ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប លុះដល់​ម៉ោង​១៥​និង​០០​នាទី ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ស្នាក់នៅ​ដោយ​មិនបាន​ប្រាប់​ម្ចាស់ផ្ទះ​ឡើយ លុះដល់​វេលា​ម៉ោង​១៥​និង​៣០​នាទី ស្រាប់​តែ​មាន​ក្មេង​មួយ​ក្រុម​បាន​រត់​មក​ប្រាប់​អ្នកភូមិ​ថា​ មាន​មនុស្ស​ចង.ក សម្លាប់​ខ្លួន​នៅក្នុង​ព្រៃ​ខាងកើត​ភូមិ ទើប​រាយការណ៍​ដល់​​សមត្ថកិច្ច។

លោក​បញ្ជាក់​ទៀត​ថា ​ក្រោយ​ទទួល​បាន​ព័ត៌មាន​យើង​បាន​សហការ​ជាមួយ​លោក មេភូមិ​ថ្មី ក្រុម​ប្រឹក្សា​ឃុំ​ស្វាយ​លើ ប្រធាន​មណ្ឌល​សុខភាព​ស្វាយ​លើ ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​។ ការពិនិត្យ​ជាក់ស្តែង​ គឺ​មាន​លាមក​និង​ទឹករំអិល នៅ​ជាប់​នឹង​អវយវៈ​របស់​ជនរងគ្រោះ តាម​ការ​សន្និដ្ឋាន​ផ្នែក​ជំនាញ​និង​គ្រូពេទ្យ គឺ​ពិតជា​ស្លាប់​ដោយ​ការ​ធ្វើអត្តឃាត​​​​​ពិតប្រាកដ​មែន​ដោយ​មិន​ពាក់ព័ន្ធ​ នឹង ​ករណី​ឃាតកម្ម​ឡើយ។ ក្រោយពី​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​រួច​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu