Ad Code

ពលករ​ខ្មែរ​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ ក្នុង​១​ថ្ងៃ​យ៉ាងតិច​ក៏​១០០​នាក់​ដែរ ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត



បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ទៅរក​ការងារ​ធ្វើ​ទាំង​ប្រថុយប្រថាន​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូន​មក​ស្រុកខ្មែរ​វិញ ​ក្នុង​១​ថ្ងៃ​យ៉ាងតិច​ក៏​១០០​នាក់​ដែរ​ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ ពេល​ដែល​រាជរដ្ឋាភិបាល​ថៃ​ កំពុង​រឹត​បន្តឹង​ច្បាប់​ការងារ​អំពី​ពលករ​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ​ដោយ​ខុសច្បាប់​។

នេះ​ជា​ការ​លើកឡើង​របស់​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត កាល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​។

លោក សួន បវរ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​បន្ត​ទៀត​ថា ​ដោយមាន​លិខិត​ពី​ក្រសួងមហាផ្ទៃ​ជូនដំណឹង​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ គឺ​រដ្ឋាភិបាល​ថៃ​បាន​រឹត​បន្តឹង​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ និង​ចាប់​ពលករ​ដែល​ធ្វើការ​គ្មាន​ច្បាប់ និង​ចាប់​បញ្ជូន ជាក់ស្តែង រយៈពេល​៣​ថ្ងៃនេះ ភាគី​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​១​ថ្ងៃ​ មាន​១០០​នាក់ ​ដូច​ធម្មតា​។

លោក​សួន​ បវរ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មូលហេតុ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដូច​ធម្មតា គឺ​មន្ត្រី​ច្រក​ចេញ​ចូល​តែមួយ រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៧.៥០០​នាក់ និង​ផ្តល់​ជូនបាន​ចំនួន​១៥.០០០​ប័ណ្ណ​កន្លងមកហើយ​។

យោងតាម​របាយការណ៍​ប្រចាំខែ​មិថុនា ឆ្នាំ​២០១៨ ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ គ្រប់គ្រង​ទេស​ន្ត​ប្រវេសន៍​ពលករ​ខ្មែរ ដែល​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ចំនួន​១.៨៩៣​នាក់ ស្រី​៦១៧​នាក់ និង​កុមារ​១៧៣​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu