Ad Code

ប្រធាន​សមាគម​អ្នក​នាំចូល​របស់​កូរ៉េ មាន​ចំណាប់អារម្មណ៍ លើ​ផលិតផល​កៅស៊ូ របស់កម្ពុជា ខណៈ​កម្ពុជា​ចង់​ឲ្យ​កូរ៉េ​បង្កើត​រោងចក្រ​នៅ​កម្ពុជា



​កូរ៉េ​ ៖ ប្រធាន​សមាគម​អ្នក​នាំចូល​របស់​កូរ៉េ លោក Myoung-Jin Shin បាន​មានប្រសាសន៍​បញ្ជាក់​ថា លោក​មាន​ចំណាប់អារម្មណ៍ លើ​ផលិតផល​កៅស៊ូ របស់​កម្ពុជា ហើយ​ថា​ លោក​នឹង​ដឹកនាំ​ក្រុមការងារ​របស់​លោក​ទៅ​សិក្សា​លម្អិត​អំពី​ផលិតផល​កៅស៊ូ​របស់​កម្ពុជា ដើម្បី​ពិនិត្យមើល​លទ្ធភាព​ថា​តើ​គួរ​ត្រូវ​ទៅ​បង្កើត​រោងចក្រ​ដើម្បី​កែច្នៃ​កៅស៊ូ​នៅ​លើ​ទឹកដី​កម្ពុជា ឬក៏​នាំ​ជ័រកៅស៊ូ​មក​ធ្វើការ​កែច្នៃ​នៅ​ប្រទេស​កូរ៉េ​តែម្តង​។



ការ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​បែបនេះ​របស់​Myoung-Jin Shin បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​លោក​ដឹកនាំ​ប្រតិភូ​សមាគម​អ្នក​នាំចូល​របស់​កូរ៉េ (Korea Importer Association)​ជំនួប​ការសំដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។



ជា​កិច្ច​ឆ្លើយតប លោក​អគ្គរាជទូត​បាន​សំដែង​នូវ​ការស្វាគមន៍​ដល់​ប្រតិភូ​ដែល​ចាប់អារម្មណ៍​លើ​ផលិតផល​កៅស៊ូ​របស់​កម្ពុជា​។ លោក​ឡុង ឌី​ម៉​ង់​បាន​បន្ថែមថា​ កម្ពុ​ជាមាន​ផ្ទៃដី​ទូលាយ​សម្រាប់​ដំណាំ​កៅស៊ូ ដែល​អាច​ផ្គត់ផ្គង់​កៅស៊ូ​តាម​តម្រូវការ និង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​កូរ៉េ ទៅ​វិនិយោគ​លើ​ការផលិត និង​កែច្នៃ​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​តែ ម្តង ព្រោះថា​រាជរដ្ឋាភិបាល​កម្ពុ​ជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​យ៉ាងច្រើន​ដល់​វិនិយោគិន និង​បាន​សន្យា​ថា​នឹង​ជួយ​សម្របសម្រួល​ដល់​ការសិក្សា​ស្វែងយល់​រប​ល់​ប្រតិភូ​នៅ​ប្រទេស​កម្ពុជា ឲ្យ​បាន​រលូន និង​ជោគជ័យ​ផងដែរ​។



បន្ថែម​ពី​នោះ លោក​អគ្គរាជទូត បាន​ស្នើ​សុំ​ឲ្យ​សមាគម​អ្នក​នាំចូល​កូរ៉េ ពិចារណា​ផង​ដែរ​លើ​ការ​នាំ​ចូល​នូវ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ដទៃទៀត​ដែល​ប្រទេស​កូរ៉េ មាន​តម្រូវការ​ប្រើប្រាស់​៕​

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu