Ad Code

ឃាត់ខ្លួន​មុខសញ្ញា​២​នាក់ រួម​នឹង​ថ្នាំញៀន ព្រមទាំង​ដាវ​សាំ​ម៉ូ​រ៉ៃជាង​១០​ដើម



បាត់ដំបង ៖ ដាវ​សាំ​ម៉ូ​រ៉ៃ​ជាច្រើន​ដើម រួម​ជាមួយនឹង​ថ្នាំញៀន​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន ព្រមទាំង​មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់ ផងដែរ ដើម្បី​បញ្ជូន​ខ្លួន​​ទៅកាន់​ស្នងការដ្ឋា នគរបាល​ខេត្តបាត់ដំបង ខណៈដែល​ជនសង្ស័យ​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។

កិច្ចប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​នេះ បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥ ល្ងាច ត្រង់​ចំណុច​ក្រុមទី​២ ភូមិ​បឹងរាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល​កិច្ចប្រតិបត្តិការ​នេះ​បាន​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​បទ​ល្មើស​ជាក់ស្តែង ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២ នាក់។



នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ដែល​ជន​ទាំងនោះ​មានឈ្មោះ ភឺន សំបូរ (​ហៅ មាំ​) ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​២ ភូមិ​បឹងរាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង (​ជា​មេក្លោង​ជួញដូរ​ថ្នាំញៀន​) និង ឈ្មោះ ភឺន សុ​បិ​ន្ត (​ហៅ ម៉ន​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​២ ភូមិ​បឹងរាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង (​អ្នក​ចែកចាយ និង ផ្តល់​ទីកន្លែង​ប្រើ​ប្រាស់​ថ្នាំញៀន​)។

វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ២ ថង់ ទូរ​សព្ទ័​ដៃ ចំនួន ២ គ្រឿង កាំបិត និង ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន ១១​ដេ​ី​ម ដែកឆាប (​ចំពុះទុង​) ចំនួន ១​ដើម​រួម​នឹង​សំភារៈ​សំរាប់​ចែកចាយ និង ប្រើ ប្រាស់​ថ្នាំញៀន​មួយចំនួនធំ ដោយ បច្ចុប្បន្ន​ជន​ទាំង​២​នាក់​នេះ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សុំ​រឿង​បញ្ជូន​តាម​នីតិ​វិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu