Ad Code

មុខសញ្ញា​សង្ស័យ​ចំនួន​៣​នាក់ និង​ថ្នាំញៀន​មួយចំនួន ត្រូវ​បង្ក្រាប



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ព្រមទាំង​បាន​ដកហូត​នូវ​ប្រភេទ​ថ្នាំញៀន​គឺ​ម៉ា​ទឹកកក មួយចំនួន​ផងដែរ ខណៈដែល​មុខសញ្ញា​ទាំងនេះ បាន​និង កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅក្នុង​ស្ថានីយ​រថភ្លើង។

តាម​ការ​អះអាង​ពី​លោក វរ​សេនីយ៍​ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ នគរបាល ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៣​នាក់​នេះ បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១ និង ៤០ នាទី ថ្ងៃត្រង់ នៅក្នុង​ស្ថានីយ៍​រថភ្លើង ស្ថិតក្នុង​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កំលាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ នាក់ គឺ​១.​ដិ​ប សុវណ្ណារ៉ា ហៅ​កីឡា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ២.​ឈ្មោះ ជួន ប៊ុនធឿន ហៅ​តិ​ប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក និង​៣.​ឈ្មោះ ឡុង ភិរម្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១៣ កូន​ថង់​​ស្មើនឹង ៨,៤៦ ក្រាម ទូរស័ព្ទ​ដៃ ចំនួន​៣​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ ប្រើប្រាស់​មួយចំនួន​ថែមទៀត ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់នេះ កំពុង​ចាត់វិធានការ​តាម​ផ្លូវច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu