Ad Code

កុល ដាវី ស្ទុះស្ទា​ដាច់​ការងារ ​ព្រោះតែ​បារម្ភ​ស្ថានភាព​ជំងឺ សុខ រក្សា



ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា កុល ដាវី និង​តារា​ប្រុស​លោក សុខ រក្សា កន្លងមក ​ត្រូវ​បាន​មហាជន​ដឹង​គ្រប់គ្នា​ហើយ​ថា​ អ្នក​ទាំង​ពីរ បាន​សាង​សម្ព័ន្ធភាព​ស្នេហា​ផ្អែមល្ហែម​ជាមួយគ្នា​ប្រៀប​បាន​ទៅ​នឹង​ប្តី​ប្រពន្ធ​ ដែល​រៀបការ​ស្រប​ច្បាប់​ទៅ​ហើយ។ មិន​តែប៉ុណ្ណោះ ​ពួកគេ​ទាំងពីរ​ ក៏​តែង​ប្រកាស​ជា​សាធារណៈ​អំពី​ការ​សាង​សម្ព័ន្ធភាព​ស្នេហា​ ដែល​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ផង​ដែរ​។​
គេ​ចាំបាន​ថា ​ចំពោះ​ការផ្តើម​ស្នេហា​របស់​កញ្ញា កុល ដាវី និង​លោក សុខ រក្សា គឺ​បាន​កើតឡើង​អំឡុង​ពេល​ដែល​ពួកគេ​ចេញទៅ​ច្រៀង ​និង​សម្តែង​នៅឯ​ក្រៅប្រទេស​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ម្យ៉ាងទៀត​ចាប់តាំងពី​ពេល​នោះ​មក​អ្នក​ទាំងពីរ​ក៏​ចេញមុខ​ប្រកាស​ដោយ​បើកចំហ​ដោយ​គ្មាន​ការ​លាក់បាំង​ពី​ក្រសែភ្នែក​មហាជន​ឡើយ។
ដោយឡែក​ចាប់អារម្មណ៍​មក​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​តារា​ស្រី​កញ្ញា​កុល ដាវី ភ័យ​ស្លន់ស្លោ​រហូត​រត់​ចោល​ការងារ​ថត​សម្តែង ​ព្រោះតែ​លោក សុខ រក្សា ត្រូវ​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯណោះ​វិញ​ឃើញថា​កំពុង​មាន​ការចាប់អារម្មណ៍​ និង​លើក​សរសើរ​ពី​សំណាក់​មហាជន​រួម​ទាំង​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ចំពោះ​ស្នេហា​របស់​ពួកគេ​ផង​ដែរ។
កញ្ញា កុល ដាវី បាន​ពោល​ថា ​បេះដូង​ស្ទើរតែ​បែកធ្លាយ​ហើយ​ពេញ​មួយ​ថ្ងៃនេះ អរគុណ​ក្រុមការងារ​ទាំងអស់គ្នា​ដែល​យល់ចិត្ត​ខ្ញុំ​។ ​អរគុណ​ណាស់​បងប្អូន​ល្អ​ទាំងអស់​ដែល​បាន​មក​សួរសុខទុក្ខ​ដោយផ្ទាល់ និង អរគុណ​ដល់​បងប្អូន​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​ដែល​សួរសុខទុក្ខ​អារម្មណ៍​ពី​បង​រក្សា​តាមរយៈ​Facebook ឆាប់​ជា​វិញ​ណា​បង​សំឡាញ់​បង​ឈឺ​អញ្ចឹង​អត់​សប្បាយ​ទេ។

ទោះបីជា​យ៉ាង​ណាក្តី​គិត​មក​ទល់​ពេល​នេះ​ គេ​ពុំ​ទាន់​ដឹង​ទេ​ថា ​រវាង​កញ្ញា​កុល ដាវី និង​លោក សុខ រក្សា អាច​ នឹង​មាន​គម្រោង​ចូល​រោងការ​ជាមួយគ្នា​នៅ​ពេល​ណា​នៅឡើយ​ទេ​។ ​ខណៈ​កន្លងមក​ពួកគេ​តែង​លើក​ឡើង​ថា ​មិនទាន់​ដល់​ពេល​ដែល​ត្រូវ​គិត​លើ​បញ្ហា​នេះ​នៅឡើយ​ពោល​គឺ​ការ​ពង្រឹង​ការងារ​រកស៊ី​និង​អាជីព​សិល្បៈ​ឲ្យ​បាន​ជោគជ័យ​ជាង​នេះ​ទៀត​សិន​ទើប​សម្រេចចិត្ត​ជ្រើស​យក​អាពាហ៍ពិពាហ៍​តែម្តង​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu