Ad Code

ក្រុមហ៊ុន​ជី​ហ្គៀ បង្ហាញ​បច្ចេកវិទ្យា LG Inverter​ក្នុងការ​បង្កើត​នូវ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដ៏​ល្អប្រសើរ​



​ភ្នំពេញ ​៖ ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) និង​ក្រុមហ៊ុន LG Electronics កាលពី​រសៀល​ថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០ ១ ៨​បានរៀបចំ​កម្មវិធី LG Inverter 2018 “Inverter កាន់តែ​ប្រសើរ ឧបករណ៍​ប្រើប្រាស់​កាន់​តែ​ល្អ​” នៅ​ស​ណ្ឋាគារ The Great Duke Phnom Penh ដោយមាន​ការចូលរួម​ពី ដៃគូ​អាជីវកម្ម និង អ្នក​សា​រព័ត៌​មាន​ប្រមាណ​ជាង ២០០នាក់​។

គុណសម្បត្តិ​ដ៏​សម្ងាត់​នៃ Inverter ម៉ូ​ទ័​រ និង​កុំ​ប្រេ​ស​ស័​រ​របស់ LG ទៅលើ​ម៉ូ​ដែល​ធម្មតា គឺមាន​ការគ្រប់គ្រង​ល្បឿន​បាន​យ៉ាង​ច្បាស់លាស់ មិន​ថា​វា​ជា​ម៉ាស៊ីន​បោកគក់ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​Microwave ម៉ាស៊ីន​បូម​ធូលី នោះទេ​។ LG Inverter ធ្វើការ​កំណត់​ល្បឿន និង​ធ្វើការ​បង្វិល​ម៉ូ​ទ័​រ​កុំ​ប្រេ​ស​ស័​រ ដែល​អាស្រ័យ​លើ​ស្ថានភាព​ល្បឿន​យ៉ាង​ស្វ័យប្រវត្តិ ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ថាមពល​តិច និង​សម្លេង​ស្ងាត់​ល្អ​។



នៅក្នុង​ឱកាស​នោះ​លោក ឧក​ញ្ញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បាន​មាន​ប្រសាសន៍​ដែរ​ថា ​«​ពី​មួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​ក្រុមហ៊ុន G Gear ក៏ដូចជា ក្រុមហ៊ុន LG យើង​តែងតែ​គិតគូរ​សំរាប់​ផលិតផល​ដែល​នឹងត្រូវ​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​របស់​យើង។ ជាពិសេស​ការ​អភិវឌ្ឍ​ន៍​បច្ចេកវិទ្យា​ផលិតផល​របស់ LG អោយ​ត្រូវ​នឹង​តំរូវការ​នឹង​សេចក្តី​ចាំបាច់​ក្នុងការ​ប្រើប្រាស់​សំរាប់ អតិថិជន​ក្នុងស្រុក​របស់​យើង »​។

លោក​បាន​បន្ត​ថា​ « Inverter កាន់តែ​ប្រសើរ ឧបករណ៍ប្រើប្រាស់​កាន់​តែ​ល្អ » LG Inverter ជា​ក្បាលម៉ាស៊ីន​នៃ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ ដែល​រក្សា​ថាមពល​បាន​រហូតដល់​ទ្វេដង និង​ដំណើរការបាន​យ៉ាង​ល្អប្រសើរ និង​បានធ្វើអោយ​ឧបករណ៍ប្រើប្រាស់​របស់ ក្រុមហ៊ុន LG ក្លាយជា​ស្តង់ដា​ឧស្សាហ៍កម្ម​សកលលោក​។

ចំណែក​លោក Sung Suk Kim អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​អោយដឹង​ដែរ​ថា “ ហេតុអ្វី​បានជា Inverter របស់ LG វា​ប្រសើរ​ជាងគេ​? ដោយសារតែ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់ LG មិន​ត្រឹមតែ​ជួយ​សន្សំសំចៃ​ភ្លើង​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ជួយ​អោយ​គ្រប់​ផលិតផល​ទាំងអស់​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​ភាព​យូរអង្វែង​។ ដូចជា​វា​ដំណើរ​បាន​លឿង​និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅលើ​ម៉ាស៊ីន​បោកគក់​, វា​ត្រជាក់​កាន់តែ​លឿន​និង​មាន​សម្លេង​តិច​បំផុត​សម្រាប់​ម៉ាស៊ីនត្រជាក់​, ដោយឡែក​សម្រាប់​ទូរ​ទឹកកក​វា​ជួយ​អោយ​អាហារ​បន្លែ​នៅ​ស្រស់ ដូច​ធម្មជាតិ​បានយូរ​ជាងគេ​ព្រម​មកជា​មួយ​កម្មវិធី​បំបាត់​ក្លិន​យ៉ាង​មាន​អនាម័យ​ថ្មី​។ ជាពិសេស Inverter ជួយ​កាត់បន្ថយ​ការគំរាមកំហែង​នៃ​ផលប៉ះពាល់​ដល់​បរិស្ថាន ដែល​ក្រុមហ៊ុន LG បាន​សហការ​ជាមួយនឹង​អង្គការ​បរិស្ថាន​ពិភពលោក​ដើម្បី​ជួយ​ដល់​ផែនដី​នេះ​អោយ​កាន់​តែមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ជាតិ​។

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន LG ផលិត​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដ៏​មាន​ប្រជាប្រិយភាព និង​ឈានមុខ​គេ ហើយ​ផ្តល់នូវ ប្រសិទ្ធភាព​ថាមពល​ខ្ពស់ និង សមត្ថភាព​ពិសេស​ខុសគេ ព្រមទាំង​មានមុខ​ងារ​ស្រួល​ប្រើ​ជាច្រើន​ទៀត ដើម្បី​បំពេញចិត្ត​របស់​អតិថិជន​ក្នុង​នោះ​រួមមាន​បច្ចេកវិទ្យា LG Smart Inverter របស់​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ដែល​បច្ចេកវិទ្យា Inverter ធ្វើ អោយ​ការ​បោកគក់​ម្តង​ស៊ី​ភ្លើង​ត្រឹមតែ 67 វ៉ា​ត់​តែប៉ុណ្ណោះ ។ វា​ស៊ី​ភ្លើង​តិចជាង​ប្រភេទ​ម៉ាស៊ីន​បោកគក់​ធម្មតា 36 % គឺ​ស៊ី​ភ្លើង​ស្មើនឹង​ម៉ាស៊ីន​ស​ម្ងួ​ត​សក់​រយៈពេល 4 នាទី​។



ចំណែក​បច្ចេកវិទ្យា Inverter Linear Compressor របស់​ទូរ​ទឹកកក​ដែល​បំពាក់​ក្នុង​ទូរ​ទឹកកក​របស់​ក្រុមហ៊ុន LG អាច​រក្សា​អាហារ​ឲ្យ​នៅ​ស្រស់​បាន​រយៈពេល​យូរ ដោយសារតែ​បច្ចេកវិទ្យា Inverter ធ្វើ​ការ​រក្សា​សីតុណ្ហភាព​អោយ​ប្រែប្រួល​បាន​យ៉ាង​ល្អប្រសើរ​។ ទូរ​ទឹកកក LG កំណត់​សីតុណ្ហភាព​ខាងក្នុង​ទូ​ទឹកកក​ក្នុង​គម្លាត ±0.5˚C អង្សារ​សេ ពាក់កណ្តាល​នៃ​សីតុណ្ហភាព​ចុះឡើង​នៃ ទូរ​ទឹកកក ម៉ូ​ដែល​គ្មាន Inverter ដែល​ឡើង​ចុះ​ក្នុង​សីតុណ្ហភាព (±1.0˚C). អង្សារ​សេ​។

រីឯ​ម៉ាស៊ីនត្រជាក់ Dual Inverter Compressor​សម្រាប់​ម៉ាស៊ីនត្រជាក់​ក្នុងផ្ទះ LG Inverter ធានា​អានុភាព​ត្រជាក់​ដ៏​អស្ចារ្យ និង​ការ​សន្សំសំចៃ​អគ្គីសនី​បាន​យ៉ាង​ល្អ​។ ម៉ាស៊ីនត្រជាក់​របស់ ក្រុមហ៊ុន LG ប្រើប្រាស់​អគ្គិសនី​តិចជាង​មុន 70% និង​ផ្តល់​ភាព​ត្រជាក់​ជាង​មុន 40% លឿន​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា ដែល​មិន​ប្រើ​បច្ចេកវិទ្យា Inverter ។

លើសពីនេះទៅទៀត បច្ចេកវិទ្យា Inverter ផ្តល់​ថាមពល​ដល់ Microwave លើសពី​មុន ដោយ​ផ្តល់ កំដៅ​ដល់​អាហារ​ខ្លាំង និង​លឿន​ជាង​មុន និង​កាត់បន្ថយ​គម្លាត​សីតុណ្ហភាព​ត្រឹមតែ 3 អង្សា​សេ ហើយ​វា​ជា​ផ្នែក​គួរ​ឲ្យកត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​ម៉ូ​ដែល​មិនមាន Inverter ដែល​ធានាបាន​នូវ​អាហារ​ឆ្អិន​ល្អ​ក្នុង​រយៈពេល​យ៉ាង​លឿន៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu