Ad Code

វៀតណាម​បញ្ជា​ឲ្យ​នាវា​ត្រឡប់មក​កំពង់ផែ​វិញ​នៅពេល​ព្យុះ​ត្រូ​ពិ​ក Son Tinh មកដល់



ប្រទេស​វៀតណាម​បាន​បញ្ជា​ឲ្យ​នាវា​ទាំងឡាយ​ត្រូវ​ត្រឡប់​ចូល​កំពង់ផែ​វិញ ​និង​រៀបចំ​ផែនការ​ជម្លៀស​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ខាងជើង​ ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ​ខណៈដែល​ព្យុះ​ត្រូ​ពិ​ក “Son Tinh” ត្រូវបាន​គេ​គិតទុក​ជាមុន​ថា ​នឹង​បង្ក​ឲ្យ​មានការ​បាក់​ដី​នៅ​យប់​ថ្ងៃ​ពុធ។

មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​ឧតុនិយម​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ព្យុះ Son Tinh ដែល​បាន​វាយប្រហារ​តំបន់​ខ្លះ​នៃ​ប្រទេស​ហ្វីលីពីន​រួចទៅហើយ​កាលពី​ថ្ងៃ​អង្គារ​គឺ​បាន​ឈានដល់​កម្រិត​ល្បឿន​ខ្យល់​រហូតដល់​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយថា ព្យុះ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​កម្រិត​រហូតដល់​ទៅ​៣៥០​មី​លី​ម៉ែត្រ​នៅតាម​ខេត្ត​ភាគ​ខាងជើង​របស់​វៀតណាម​ហើយ​អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់​និង​ការបាក់​ដី​។​

រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គា​រថា “​នេះ​គឺជា​ព្យុះ​ធ្វើដំណើរ​ដ៏​រហ័ស​មួយ​ដែល​កំពុង​វាយប្រហារ​ឈូង​សមុទ្រ Tonkin ដែលជា​តំបន់​មួយ​ពោរពេញ​ទៅដោយ​នាវា ឡូ​នេសាទ​និង​កន្លែង​ទេសចរណ៍​”​។​

ប្រទេស​វៀតណាម​គឺ​ងាយ​នឹងរង​គ្រោះ​ដោយសារ​ព្យុះ​និង​ទឹកជំនន់​បំផ្លិចបំផ្លាញ​ណាស់​ព្រោះតែ​ឆ្នេរសមុទ្រ​ដ៏​វែងឆ្ងាយ​របស់ខ្លួន​។ យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​បាន​ឲ្យ​ដឹងថា គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ទឹកជំនន់​និង​ការបាក់​ដី​ដែល​បណ្តាលមកពី​ព្យុះ​គឺ​បានសម្លាប់​មនុស្ស​ចំនួន​៣៨៩​នាក់​នៅក្នុង​ប្រទេស​វៀត​ណា​ម​កាលពី​ឆ្នាំមុន​។​

កាលពី​ខែ​មុន ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ភ្លាមៗ​និង​ការបាក់​ដី​ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៤​នាក់​នៅ​ខេត្ត Lai Chau និង Ha Giang ដែលជា​ដាច់ស្រយាល​និង​ជួរ​ភ្នំ​ភាគ​ខាងជើង។​

ព្យុះ Son Tinh ដែល​ស្ថិត​ក្នុងចំណោម​ព្យុះ​ត្រូ​ពិ​ក​និង​ព្យុះ​ទី​ហ្វុ​ង​ដំបូង​គេ​ដែល​គេ​ព្យាករណ៍​ថា​នឹង​វាយប្រហារ​ប្រទេស​វៀតណាម​នៅ​ឆ្នាំនេះ​គឺ​នឹងមិន​ប៉ះពាល់​ដោយផ្ទាល់​ដល់​តំបន់​ផលិត​កាហ្វេ​និង​ស្រូវ​សំខាន់ៗ​របស់​វៀតណាម​នៅ​ភាគ​កណ្តាល​និង​ភាគខាងត្បូង​ទេ​៕ REUTERS



[caption id="attachment_949261" align="alignnone" width="700"] A woman[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu