កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2018 ឈានដល់ឆ្នាំទី៨ហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ចាប់ផ្តើមចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ នៅផ្សារទំនើបសុវណ្ណា រាជធានីភ្នំពេញ។
បេក្ខជន បេក្ខនារី ចំនួន ៦០ រូប នឹងចូលរួមការប្រកួតដ៏ស្វិតស្វាញនេះ ដោយជំនះភាពនឿយហត់ និង អាកាសធាតុដើម្បីដណ្តើមយកសិទ្ធិ ១០ កន្លែង ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី នៅចុងខែតុលាខាងមុខនេះ ដើម្បីដណ្តើមរង្វាន់ធំ។
តើលក្ខណៈសម្បត្តិរបស់បេក្ខជនមានអ្វីខ្លះ ដើម្បីចូលរួមការប្រកួតនេះបាន? បេក្ខជនទាំងពីរភេទ ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និង មានកាយសម្បទារឹងមាំ ទាំងផ្លូវកាយ និង ស្មារតី ដែលអាចធន់ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញនេះ ដោយការប្រកួតនេះនឹងជ្រើសរើសយកបេក្ខជន ដែលអាចឈរដាក់បាតដៃលើរថយន្តចុងក្រោយចំនួន ១០ រូបប៉ុណ្ណោះ តំណាងអោយប្រទេសកម្ពុជា ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសសិង្ហបុរី។
បេក្ខជន ១០ នាក់ចុងក្រោយ នឹងទទួលបានសិទ្ធិចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេស សិង្ហបុរី នាបំណាច់ខែតុលា ចាប់ពីថ្ងៃទី ២៧ ដល់ ៣០ ដោយត្រូវប្រកួតជាមួយបេក្ខជនជ័យលាភីពីបណ្តាប្រទេសក្នុងតំបន់ដទៃទៀតមកពីប្រទេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម តៃវ៉ាន់ ហុងកុង និង ចិន ដើម្បីដណ្តើមយករង្វាន់ធំ គឺ រថយន្ត Subaru XV 2.0i-S មួយគ្រឿង ដែលមានតំលៃ $55,000។
ដើម្បីឈ្នះរង្វាន់ធំ បេក្ខជន បេក្ខនារី ត្រូវដាក់បាតដៃរបស់ខ្លួនអោយបានត្រឹមត្រូវ នៅលើសញ្ញាបាតដៃ នៅលើរថយន្ត ស៊ូបារុ និងជាបេក្ខជនចុងក្រោយបំផុតតែម្នាក់គត់ដែលដាក់បាតដៃលើរថយន្ត។ កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច។
តើអ្នកត្រៀមខ្លួនហើយឬនៅ? សូមរួសរាន់បំពេញពាក្យចូលរួមការប្រកួត ដើម្បីមានឱកាសឈ្នះរថយន្តទំនើប Subaru XV 2.0i-S មួយគ្រឿង ដែលមានតម្លៃ $55,000។ សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះ និង លក្ខខណ្ឌនៃការប្រកួត សូមអញ្ជើញមកកាន់ក្រុមហ៊ុន ម៉ូធ័រអ៊ីម៉េជ ខេមបូឌា ដែលមានអាសយដ្ឋាននៅអគារលេខ 175-179 មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 089 999 | 016 303 404៕
Source: Kampuchea Thmey Daily
0 Comments