កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីជប៉ុន បានផ្តល់តង្វាយជាសាច់ប្រាក់ទៅកាន់ទីសក្ការបូជាសង្គ្រាមដ៏ចម្រូងចម្រាសមួយនៅទីក្រុងតូក្យូប៉ុន្តែមិនបានទៅដោយផ្ទាល់ទេចំពេល ដែលប្រទេសនេះប្រារព្ធខួបលើកទី៧៣នៃការបញ្ចប់សង្គ្រាមលោកលើកទី២។
ជាថ្មីម្តងទៀត លោក Shinzo Abe បានបញ្ជូនតង្វាយទៅកាន់ទីសក្ការបូជា Yasukuni ដែលធ្វើឲ្យលោកចៀសវាងពីការទៅទីតាំងនោះដែលឧទ្ទិសដល់អ្នកស្លាប់ដោយសារសង្គ្រាមរួមទាំងឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានកាត់ទោសផងដែរ។
ដំណើររបស់លោក Abe និងអ្នកនយោបាយជាន់ខ្ពស់ជប៉ុនផ្សេងទៀតបានបង្កកំហឹងដល់ប្រទេសចិននិងប្រទេសជិតខាងអាស៊ីដទៃទៀតហើយការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ដ្រីក្នុងការមិនទៅទីនោះបានធ្វើឡើងនៅពេលដែលគាត់ព្យាយាមកែលម្អទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
ទីសក្ការបូជា Yasukuni គឺជាកន្លែងឧទ្ទិសដល់មនុស្សប្រមាណ២.៥លាននាក់ភាគច្រើនជាជនជាតិជប៉ុនដែលបានស្លាប់នៅក្នុងសង្គ្រាមរបស់ប្រទេសនេះចាប់តាំងពីចុងសតវត្សទី១៩មក។
វាក៏បានបញ្ចូលយោធានិងអ្នកនយោបាយជាន់ខ្ពស់ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការអន្ដរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ផងដែរដែលជាហេតុធ្វើឲ្យវាក្លាយជាចំណុចក្តៅគគុកចំពោះការរិះគន់ពីប្រទេសដែលរងគ្រោះពីអាណានិគមនិយមជប៉ុននិងការឈ្លានពាននៅពាក់កណ្តាលសតវត្សរ៍ទី២០រួមទាំងប្រទេសចិននិងកូរ៉េទាំងពីរផងដែរ។
លោក Abe ត្រូវបានគេរិះគន់ចំពោះអ្វីដែលអ្នកខ្លះមើលឃើញថាជាអាកប្បកិរិយាសើរើឡើងវិញចំពោះកំណត់ត្រាសម័យសង្គ្រាមរបស់ប្រទេសជប៉ុនហើយគាត់បានធ្វើពិធីបុណ្យតាមប្រពៃណីដើម្បីសម្គាល់ព្រឹត្តិការណ៍សំខាន់ៗនៃទីសក្ការបូជានេះដូចជាពិធីបុណ្យខួបនិងពិធីបុណ្យតាមរដូវជាដើម។
លោក Abe បានទៅទីនោះលើកចុងក្រោយកាលពីខែធ្នូឆ្នាំ២០១៣ដើម្បីសម្គាល់ជាឆ្នាំដំបូងដែលគាត់ឡើងកាន់អំណាចដែលជារឿងមួយបង្កជាកំហឹងនៅទីក្រុងប៉េកាំងនិងសេអ៊ូលហើយទទួលបានការស្តីបន្ទោសពីសហរដ្ឋអាមេរិក៕ AFP
[caption id="attachment_962599" align="alignnone" width="960"]
Source: Kampuchea Thmey Daily
0 Comments