Ad Code

កុមារី​២​នាក់​ ឆ្លង​ប្រឡាយ​ទៅ​បេះ​ម្អម​ លង់ទឹក​ស្លាប់​ទាំង​អស់​គ្នា



កំពង់ចាម ​៖ ​កុមារី​២​នាក់​ បាន​លង់ទឹក​ស្លាប់ ​ក្នុង​ខណៈ​នាំ​គ្នា​ឆ្លង​ប្រឡាយ​ទឹក​ទៅ​បេះ​ម្អម​ដើរ​ឆ្លង​ចំ​ទឹក​ជ្រៅ ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​១៤ ​ខែសីហា ​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៦​ នៅ​ចំណុច​ប្រឡាយ​ទឹក​ខាងជើង​ភូមិ​សូរ​សែន្យ ឃុំ​សូ​សែន្យ ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម។

ប៉ូលិស​បានអោយដឹងថា ​កុមារី​រងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ ៖ ​1-​ភុំ ម៉ី​ម៉ី អាយុ​13​ឆ្នាំ ឪពុក​ឈ្មោះ សោម ផាត អាយុ​48​ឆ្នាំ ម្តាយ​ឈ្មោះ យឹ​ន​សាវ៉ាត​អាយុ​46​ឆ្នាំ។ 2-​ឈ្មោះ យាន​ចិន្តា អាយុ​14​ឆ្នាំ ​ឪពុក​ឈ្មោះ​យឺន យ៉​ត អាយុ​32​ឆ្នាំ ម្តាយ​ឈ្មោះ​ហោ សុខ​ឃីម អាយុ​​30 ឆ្នាំ។

អាណាព្យាបាល​របស់​កុមារី​រងគ្រោះ បាន​អោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ កុមារី​ទាំង​2​នាក់​បាន​ទៅជា​មួយ​ឪពុក​ច្រូតស្រូវ​នៅឯ​ស្រែ ដោយ​ត្រូវ​ដើរ​ឆ្លង ប្រឡាយ​ទឹក ដែល​មាន​ជម្រៅ​ប្រហែល​2​ម៉ែត្រ​50 និង​ទទឹង​ប្រហែល 2​ម៉ែត្រ 50 ដើម្បី​ទៅ​បេះ​ម្អម​ស្រែ​នៅ​ម្ខាង​ទៀត។

ពេល​បេះ​ម្អម រួចហើយ​កុមារី​ទាំង​2​នាក់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ ឆ្លង​ចំ​កន្លែង​ជ្រៅ ក៏​លង់​ស្លាប់​ទាំងពីរ​នាក់ ព្រោះ​អ្នក​ទាំង​2​មិន​ចេះ​ហែល​ទឹក។

ប៉ូលិស​បានអោយដឹងថា​ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម​ ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះ​ដល់​កន្លែង​កើតហេតុ​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ លើ​សាកសព​ទាំងពីរ​នោះ​ឃើញថា ​៖​ផ្នែក​ក្បាល ដងខ្លួន និង អវយវៈ​ ក្មេងស្រី​ទាំង​2​នាក់​មិន​មាន​ស្លាកស្នាម​អ្វី​​គួរ​អោយ​កត់​សំគាល់​ឡើយ។

ប៉ូលិស​បាន​បញ្ជាក់ថា​ ឆ្លងតាម​ការពិនិត្យ​កន្លែងកើតហេតុ​ និង​ពិនិត្យ​លើ​សាកសព​ព្រមទាំង​ការ បំភ្លឺ​ក្រុម​គ្រួសារ​សព​ទាំងពីរ​រួចមក​ លោកគ្រូ​ពេទ្យ​និង​ជំនាញ​សន្និដ្ឋាន​បានថា​ ​ 1.​ការស្លាប់​របស់​ឈ្មោះ​ភុំ ម៉ី​ម៉ី និង​ឈ្មោះ យាន​ចិន្តា មិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ 2.​ឈ្មោះ​ភុំ ម៉ី​ម៉ី​ និង​ឈ្មោះ​យាន​ចិន្តា​ ពិតជា​ស្លាប់​ដោយសារ​លង់​ទឹក​ខ្លួនឯង​ប្រាកដ​មែន។

បន្ទាប់ពី​ពិនិត្យ​រួចហើយ ​បាន​ប្រគល់​សាកសព​នេះ​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu