Ad Code

មេដាយមាស​កីឡា Asian Games នឹង​ទទួល​ប្រាក់​រង្វាន់​៨០,០០០,០០០ រៀល



សម្រាប់​ព្រឹត្តិការណ៍​ប្រ​កួត​កីឡា​អាស៊ី​លើក​ទី​១៨ “18th Asian Games” ដែល​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២ ​ខែកញ្ញា​ នៅ​ទីក្រុង​Jakarta​និង​Palembang​ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បានបង្ហាញ​ឲ្យ​ដឹង​ពី​ទំហំ​ប្រាក់រង្វាន់​តាម​អនុក្រឹត្យ​រាជរដ្ឋាភិបាល​ហើយ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មានប្រសាសន៍ថា ប្រាក់រង្វាន់​តាម​អនុក្រឹត្យ​រាជរដ្ឋាភិបាល​សម្រាប់​កីឡា​អាស៊ី​ហ្គេម “Asian Games” មេដាយមាស​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៨០,០០០,០០០ រៀល មេដាយប្រាក់​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៤០,០០០,០០០​រៀល និង​មេដាយ​សំរឹទ្ធ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ២៤,០០០,០០០​រៀល ។​

ក្រុមហ៊ុនស្រា​បៀរ​អង្គរ ដែល​ធ្លាប់​ប្រកាស​ផ្ស​ល់​រង្វាន់​ដល់​ជ័យលាភី​នោះ ហាក់ដូចជា​ស្ថិតនៅក្នុង​ភាពស្ងប់ស្ងាត់​នៅឡើយ​ទេ ។​

សូម​បញ្ជាក់​ថា កាលពី​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧​នៅ​សាធារណរដ្ឋ​កូរ៉េ​នោះ កីឡាការិនី​តេ​ក្វាន់​ដូ​ស៊ន សៀវ​ម៉ី ដណ្ដើម​បាន​មេដាយមាស​មួយ​គ្រឿង​ ដែល​មេដាយ​នោះ ​ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​បន្ថែមចំនួន​១០.០០០​ដុល្លារ​អាមេរិក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu