Ad Code

បើក​ម៉ូតូ​បុក​រថយន្ដ ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម



សៀមរាប​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​គួរ​ឲ្យ​រន្ធត់​ ដោយសារ​អ្នកបើក​ម៉ូតូ​ស្រវឹងស្រា​ បើក​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ដ ក្នុង​ទិសដៅ​ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​នៅនឹងកន្លែង​យ៉ាង​អា​ណោ​ច​អា​ធ័​ម​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​៣០​នាទី ​ថ្ងៃទី​៣១ ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ ស្វាយ​ជយ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។



មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី ០៥ ពណ៌​ខ្មៅ ស្លាក់​លេខ សៀមរាប 1D-2749 អ្នកបើកបរ​ឈ្មោះ ណាត ភា ហៅ ឌៀប ភេទប្រុស​ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជយ ​ឃុំ​ត្រពាំង​ធំ ​ស្រុក​ប្រាសាទបាគង​។ បាន​បើក​ទៅ​បុក​ឡាន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។ ចំណែក​អ្នកជិះ​ពីក្រោយ ឈ្មោះ ហ៊ាន វ៉ាន់នេត ហៅ ដូង ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ក៏​ស្លាប់​ដែរ​។ ឯ​រថយន្ត​បើកបរ​ពី​ទិសខាងកើត​ទៅ​លិច ម៉ាក Kai ពណ៌​ខៀវ ពាក់​ស្លាក​លេខ សៀមរាប 3A-1681 បើកបរ​ដោយ​ឈ្មោះ មិន​ស្គាល់​អត្ដសញ្ញាណ​។ ក្រោយពេល​កើតហេតុ​រួច​អ្នកបើកបរ​រថយន្ដ​បាន​រត់​គេចខ្លួនបាត់​។



ចំណែក​សាកសព​ទាំង​២​នាក់ បាន​ប្រគល់​ឲ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu