Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ជួសជុល​ផ្លូវ​៦០​ម៉ែត្រ​ ដែល​រង​នូវ​ការខូចខាត



សៀមរាប ​៖ ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ស្ពាន​នាគ​រហូតដល់​រង្វង់​មូល​អាជ្ញាធរ​ជាតិ​អប្សរា បាន រង​នូវ​ការខូចខាត​ដោយ​អន្លើ​ដែល​បណ្តាល​មក​ពី​ទឹកភ្លៀង​និង​កំណើន​ចរាចរណ៍​ខ្លាំង​បង្ក​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាជន​និង​ភ្ញៀវទេសចរ​។



ដោយ​ពិនិត្យ​មើលឃើញ​ស្ថានភាព​លំបាក​នេះ អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ២០១៨ បាន​កំពុងធ្វើការ​ជួសជុល​កន្លែង​ខូចខាត​ទាំងនេះ ​យ៉ាង​សស្រាក់សស្រាំ​ឲ្យ​បាន​ទាន់​ពេល​វេលា​មុន​ភ្លៀង​ធ្លាក់​មក​ទៀត​។



អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​ការយោគយល់​អធ្យាស្រ័យ​ពី​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ចំពោះ បញ្ហា​យឺតយ៉ាវ​ក៏​ព្រោះ​នេះ​ជា​រដូវវស្សា ហើយ​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ដែល​មិន​អនុគ្រោះ​ដល់​ការជួសជុល ទើប​បណ្តាល​ឲ្យ​មានការ​ពន្យារពេល​រហូត​ដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ២០១៨ នេះ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu