Ad Code

ព្រឹក​នេះ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ចំណត នាវា​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវទឹក​ព្រែក​ព្នៅ​-​តាខ្មៅ



ភ្នំពេញ ​៖​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី ១ ខែសីហា​ឆ្នាំ ២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​មុខជា​សាធារណៈ​លើកដំបូង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦។

ការបង្ហាញ មុខជា​សាធារណៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នៅ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នក ដំណើរ​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប្រតិបត្តិ​ការដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ ២០១៨ ដោយ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន ៤​គ្រឿង (២​គ្រឿង ទិញ ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ដែល​នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈពេល​ប្រមាណ​តិចជាង​មួយ​ម៉ោង​រវាង​ចំណត​នាវា​ដើមទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈ​ពេលនេះ​តិចជាង រយៈពេល​ធ្វើដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។​

សម្រាប់​ចំណត​នាវា​ឫស្សីកែវ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​នៅថ្ងៃនេះ មាន​ផ្ទៃក្រឡា​បេតុង ៩៦៨​ម៉ែត្រការ៉េ ផែ​ដែក​បណ្តែត​មាន​ទំហំ ៣៦៦​ម៉ែត្រការ៉េ អាច​ផ្ទុក​បាន​ទម្ងន់​អតិបរិមា ១៨០​តោន ស្ពានដែក​មាន​ប្រវែង ៣០​ម៉ែត្រ និង​អគារ​រង់ចាំ​មាន​ទំហំ ៨៤​ម៉ែត្រការ៉េ ព្រមទាំង​មាន​បំពាក់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង​ប្រមាណ ២.៣៥១ លាន​រៀល ស្មើនឹង​ជិត ៥៩​ម៉ឺន​ដុល្លារ​។​

ក្រៅពី​ចំណត​នាវា​ឫស្សីកែវ ដើម្បី​បម្រើ​ការងារ​ដឹក ជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​សាង សង់​ចំណត​នាវា​ចំនួន​៤​ផ្សេងទៀត​រួមមាន​៖ ចំណត នាវា​ផ្សារ​ចាស់​, ចំណត​នាវា​ចតុមុខ​, ចំណត​នាវា​ច្បារអំពៅ និង​ចំណត​នាវា​តាខ្មៅ​។

ទីតាំង​ចំណត​នាវា​ដឹក​អ្នកដំណើរ​នីមួយៗ មាន​ភ្ជាប់​ជា​មួយ​ស្ថានីយ​ រថយន្តក្រុង​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការប្តូរ ឬត​ភ្ជាប់​គ្នា​នូវ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវថ្នល់​/​ផ្លូវគោក។

ចំណត​នាវា​ដឹក​អ្នកដំណើរ​ទាំង​០៥​កន្លែង​ខាង លើ​ត្រូវ​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ៦.០២៩ លាន​រៀល ស្មើនឹង​ជាង ១.៥​លាន​ដុល្លារ​អាមេរិក​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu