Ad Code

ស្ត្រី​ជា​ជនជាតិ​បរទេស​ម្នាក់​ ដែល​មាន​សតិ​មិនល្អ​ ត្រូវ​នគរបាល​នាំ​យក​មក​ប៉ុស្តិ៍​ ដើម្បី​ធានា​សុវត្ថិភាព



ភ្នំ​ពេ​ញ ៖ ស្ត្រី​ដែល​ជា​ជនជាតិ​បរទេស​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​នាំ​យក​មក​ស្នាក់​ការ​ ដើម្បី​រក្សា​សុវត្ថិភាព​ ព្រោះតែ​នាង​មាន​សតិ​មិនល្អ​។ យោង​តាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក ទេព បូរ៉ា ​នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃទី​១៤ ​ខែសីហា​នេះ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​នាំ​យក​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ​Fatzer Leandva Mana អាយុ​២៨​ឆ្នាំ​ ជនជាតិ​ស្វី​ស ​នេះបើ​យោង​តាម​លិខិតឆ្លងដែន​លេខ​X,1072287​ផុតកំណត់​10.01.2027​។

​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា ​មូល​ហេតុ​ដែល​នគរបាល​ប៉ុស្តិ៍​នាំ​យក​មក​ទីស្នាក់ការ​ព្រោះ​ខ្លាច​មានរឿង​មិនល្អ​ទៅលើ​ស្ត្រី​ជនជាតិ​បរទេស​រូប​នេះ​ ដែល​ដើរ​ទាំង​កណ្តាលយប់​ហើយ​ម្យ៉ាងទៀត​ខ្លាច​ជួប​និង​មនុស្ស​ពាល​វា​អាច​ធ្វើអំពើ​មិនល្អ​ដល់​ស្ត្រី​ខាងលើ​។​ លុះ​ព្រឹក​ឡើង​ទើប​លោក​អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទំនាក់ទំនង​ទៅ​នគរបាល​អន្តោប្រវេសន៍​ឲ្យ​មក​ទទួលយក​ស្ត្រី​ខាងលើ​នេះ​ទៅ​ស្ថានទូត​ដើម្បី​ឲ្យ​ពិនិត្យ​និង​មានការ​ដោះស្រាយ​ទៅតាម​នីតិវិធី​របស់​ស្ថានទូត​កុំ​ឲ្យ​ដើរ​ពាសវាលពាសកាល​ ខ​ណៈ​ដែល​នាង​មាន​សតិ​មិនល្អ​ផង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu