Ad Code

វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ដកហូត​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង​ដើម្បី​ជំនំ ជម្រះក្តី “​ការវាយប្រហារ​” ដោយ​ដ្រូ​ន​



ស្ថាប័ន​នីតិបញ្ញត្តិ​កំ​ពូ​ល ​ដែល​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី Nicolas Maduro បាន​ដកហូត​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក​សភា​គណបក្សប្រឆាំង​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំនួន​២​នាក់​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ដាក់​ពួកគេ​ឲ្យ​ជាប់ទោស ​ដោយសារតែ​ការ​ចោទ​ប្រកាន់​ថា​ ពួកគេ​ជា​មេខ្លោង​នៃ​ការប៉ុនប៉ង “​ធ្វើឃាត​” ដោយ​ប្រើ​ដ្រូ​ន​លើ​មេដឹកនាំ​រូបនេះ។

លោក Maduro ដែល​បាន​រារាំង​គណបក្សប្រឆាំង​យ៉ាងខ្លាំង​នៅពេល​គាត់​រឹតបន្តឹង​ការ​កាន់អំណាច​របស់គាត់​លើ​ប្រទេស​ដែលមាន​បញ្ហា​នេះ​គឺ​បាន​ចោទប្រកាន់​គណបក្សប្រឆាំង​និង​ប្រទេស​កូ​ឡុំ​ប៊ី​ថា​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​ដ្រូ​ន​កាលពី​ថ្ងៃ​សៅរ៍​។​

លោក​បាន​ចុច​ឈ្មោះ​តំណាងរាស្ដ្រ​ពីរ​នាក់​គឺ​លោក Julio Borges ដែលជា​អតីត​ប្រធានសភា​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​ដែល​ឥឡូវនេះ​កំពុង​រស់នៅ​ក្នុងការ​និរទេស​ខ្លួន​និង​លោក Juan Requesens​។​

លោក Requesens ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ស៊ើបការណ៍​សម្ងាត់​នៅ​ពេលយប់​ខណៈពេលដែល​តុលាការ​កំពូល​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក Borges ។​

សភាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​មួយ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន​ដោយ​លោក Maduro ដើម្បី​ក្ដោប​ក្ដាប់​អំណាច​ពី​អង្គនីតិបញ្ញត្តិ​ជាប់ឆ្នោត​គឺ​បាន​ដកហូត​អភ័យឯកសិទ្ធិ​របស់លោក Borges និង Requesens។

ស្ថាប័ន​ជាប់ឆ្នោត​ដែល​ហៅថា រដ្ឋសភា​បាន​និយាយថា ខ្លួន​នឹង​ច្រានចោល​រាល់​ការប៉ុនប៉ង​ដើម្បី​ដក​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​កដោយ​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​ការសម្រេចចិត្ត​កាលពីមុន​របស់ខ្លួន​ត្រូវបាន​លុបចោល​ដោយ​តុលាការ​កំពូល​។​

អគ្គមេធាវី​លោក Tarek William Saab បាន​និយាយថា វិធានការ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឲ្យ​លោក Requesens ត្រូវបាន​ជំនុំ​ជម្រះក្តី​ខណៈពេលដែល​លោក Maduro កំពុង​ជំរុញ​ឲ្យ​ប្រទេស​កូ​ឡុំ​ប៊ី​និង​សហរដ្ឋអាមេរិក​ធ្វើ​បត្យាប័ន​បុគ្គល​ប្រឆាំង​ដែល​លោក​បាន​ចោទប្រកាន់ថា​គ្រោង​នឹង​ផ្តួលរំលំ​លោក​ពី​បរទេស​រួមទាំង​លោក Borges ផង​។​

ប្រធានាធិបតី​រូបនេះ​បាន​និយាយថា គាត់​ត្រូវ​បានកំណត់​គោលដៅ​ដោយ​ដ្រូ​ន​ចំនួន​ពីរ​គ្រឿង​ដែល​ផ្ទុក​គ្រាប់បែក​ប្រភេទ C4។​

លោក Saab បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងចំណោម​៧​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ហេតុការណ៍​នេះ​គឺ​បាន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu