ពន្លឺភ្លើងពណ៌នៅលើដើមឈើក្នុងថ្ងៃបុណ្យណូអែល អាចពន្យឺត Wi-Fi របស់អ្នកបាន។ នេះបើតាមការព្រមានរបស់អង្គការឃ្លាំមើល អហ្វខម (Ofcom) ខណៈដែលវាបានបញ្ចេញកម្មវិធីមួយ ដែលអាចត្រួតពិនិត្យអីុនធើណេតក្នុងផ្ទះ។
កម្មវិធីនេះ បានធ្វើគំរូនៃរលកសញ្ញាឥតខ្សែ ដើម្បីពិនិត្យមើលថា លំហូរទិន្នន័យនឹងមិនមានការរំខានពី Router ទៅកាន់ទូរស័ព្ទក៏ដូចជា Tablet ឬយ៉ាងណា។
កម្មវិធីនេះត្រូវបានចេញផ្សាយរួមជាមួយការស្រាវជ្រាវ ដែលបង្ហាញពី Wi-Fi នៅក្នុងលំនៅដ្ឋាន និងការិយាល័យជាង ៦ លានកន្លែង ដែលមិនបានដំណើរការលឿនដូចដែលវាអាចធ្វើទៅបាន។
កម្មវិធីនេះបានផ្តល់នូវគន្លឹះ ដោយជួយមនុស្សក្នុងការស្វែងរកបញ្ហា ដែលបានបង្កជាការកកស្ទះ និងពន្យឺតល្បឿន Wi-Fi របស់ពួកគេ។
អហ្វខម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាជ្រៀតជ្រែកក៏អាចមកពីឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដូចជាឧបករណ៍ឃ្លាំមើលទារក ម៉ាស៊ីន microwaves ឬពន្លឺភ្លើងពណ៌ក្នុងថ្ងៃបុណ្យណូអែល។
ទិន្នន័យច្រើនពេក
ស្ថិតិស្តីពីល្បឿន Wi-Fi ក្នុងផ្ទះ មាននៅក្នុងរបាយការណ៍សហប្រជាជាតិរបស់អហ្វខម ឆ្នាំ ២០១៥ ដែលបានសម្លឹងមើលទៅលើស្ថានភាពនៃទូរគមនាគមន៍ និងបណ្តាញឥតខ្សែ នៅក្នុងចក្រភពអង់គ្លេស។
របាយការណ៍នេះបាននិយាយថា៖ មាន “ភាពរីកចម្រើនដ៏ល្អ” ដែលមាន ហើយបានប្រើប្រាស់ដោយការផ្តល់សេវាទូរគមនាគមន៍។ ឥឡូវនេះ ប្រហែល ២៧% នៃចំនួនផ្ទះនៅក្នុងចក្រភពអង់គ្លេស មានអ៊ីនធើណេតល្បឿនលឿន ដែលដំណើរការក្នុងល្បឿនលើសពី ៣០ មេហ្គាបៃក្នុងមួយវិនាទី (Mbps)។ កាលពីឆ្នាំមុន តួលេខនេះគឺមានចំនួន ២១%។
ឥឡូវនេះ អ៊ីនធើណេត ដែលមានល្បឿនលឿនអាចប្រើបានដល់ទៅជាង ៨៣% នៃផ្ទះ ដែលនៅក្នុងចក្រភពអង់គ្លេស កើនឡើងពីកម្រិត ៧៥% នៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។
អហ្វខម បាននិយាយថា ភាគច្រើននៃចំណង់ប្រើប្រាស់ក្នុងចក្រភពអង់គ្លេសសម្រាប់ទិន្នន័យ កំពុងត្រូវបានជំរុញដោយគ្រួសារ ដែលបានប្រើប្រាស់សេវាកម្មលឿន ។
បើទោះបីជាការប្រើប្រាស់អីុនធើណេត ដែលមានល្បឿនលឿនមានការរីកលូតលាស់យ៉ាងណាក៏ដោយ វាត្រូវបានគេទទួលស្គាល់ថា៖ “នៅតែត្រូវការអ្វីមួយបន្ថែមទៀត”។
ការស្រាវជ្រាវនេះ បានរកឃើញថា មានលំនៅដ្ឋានចំនួន ២.៤ លាននៅចក្រភពអង់គ្លេស មានកម្រិតប្រហែល ៨% មិនអាចទទួលបានល្បឿន 10Mbps ឬច្រើនជាងនេះ។ ភាគច្រើននៃផ្ទះទាំងនោះស្ថិតនៅក្នុងតំបន់ជនបទ។
វាក៏បាននិយាយផងដែរថា ល្បឿនត្រូវតែបង្កើន ហើយបាននិយាយថា អាជីវកម្មខ្នាតតូចមានភាពលំបាកក្នុងការផ្តល់សេវាកម្ម នៅពេលដែលល្បឿនអ៊ីនធើណេតមានត្រឹមតែ ១០Mbps។ ជាងពាក់កណ្តាលនៃក្រុមហ៊ុនខ្នាតតូច ឬមធ្យមទាំងអស់ ដែលមានមូលដ្ឋានក្នុងផ្នែកមុខជំនួញ មិនមានសិទ្ធិចូលដំណើរការទៅកាន់តំណភ្ជាប់ ( net links) ដែលមានល្បឿនលឿន៕
Ofcom បានបញ្ជាក់ថា ពន្លឺភ្លើងពណ៌អាចធ្វើឱ្យ Wi-Fi "យឺត"
0 Comments