Ad Code

រាជរដ្ឋាភិបាល​សម្រេច​ជា​ផ្លូវ​ការ​បង្កើត​គណៈកម្មការ​ ចំពោះ​កិច្ច​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ជា​ផ្លូវការ​ហើយ ដើម្បី​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ រាជរដ្ឋា​ភិបាល​កម្ពុជា ហើយ​ការសំរេច​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ។


សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសា​ន៍​នៅពេលនោះ​ថា តាម​សំណើរ​របស់​ក្រុម​ក្រុមហ៊ុន​សុខាអូតែល រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​កិច្ចសន្យា​ពី​ការប្រមូល​ចំណូល​លើ​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ជាមួយ​ក្រុមហ៊ុន និង​បានប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​បទដ្ឋាន​គតិ​យុទ្ធ ក្នុងការ​បង្កើត និង​ដាក់​ឲ្យ​ដំណើការ​សហគ្រាស​សាធារណៈ ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សាភិបាល​មួយ ដើម្បី​គ្រប់គ្រង​ការងារ​នេះ​។ សហគ្រាស​សាធារណៈ​នេះ គ្រោង​នឹង​ចាប់ផ្តើម​ដំណើការ​ការងារ​របស់​ខ្លួន​នៅ​ដើមខែ​មករា ឆ្នាំ​២០១៦ ខាងមុខ​តទៅ ហើយ​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន ដែល​កំពុង​បំរើ​ការងារ​ផ្នែក​ប្រមូល​ចំណូល​នេះ នឹង​បន្តការងារ​របស់ខ្លួន​ដដែល ក្រោម​ការគ្រប់គ្រង​រប​ស់​សហគ្រាស​សាធារណៈ​នេះ​។


តាម​សេចក្តីសម្រេច ដែល​ទើប​ទទួលបាន​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ មាន​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​លេខាធិការដ្ឋាន​។ គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ប្រើប្រាស់​ត្រា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន។


គណៈកម្មការ​មានមុខ​ងារ និង​ភារកិច្ច រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង ការ​កាន់កាប់​បញ្ជី​គណនេយ្យ បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ ក៏ដូចជា​ការផ្ទេរ​បុគ្គ​លិ​ក និង​ភារកិច្ច​នានា​ពី​ក្រុមហ៊ុន សុខាអូតែល អំពី​ការទូទាត់​គ្នា​នូវ​កាតព្វកិច្ច​ហិរញ្ញវត្ថុ ដែលមាន​ការពាក់ព័ន្ធ​។ រៀបចំ​នូវ​លិខិតបទដ្ឋាន​ចាំបាច់​ជូន​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​គ្រឹះស្ថាន​សាធារណៈរដ្ឋបាល សម្រាប់​គ្រប់គ្រង​ចំណូល​ដែល​បានមកពី​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ស្របតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១៥/ ៨៧២ ចុះ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៥ ស្តីពី​លក្ខន្តិកៈ​គតិយុត្ត នៃ​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយមាន​ក្រសួងទេស​ចរណ៍​ជា​អាណាព្យាបាល​បច្ចេកទេស និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​អាណាព្យាបាល​ហិរញ្ញវត្ថុ​។ ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ការងារ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងករណី​ចាំបាច់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកសំណើ​គោរព​សុំ​ការណែនាំ​ពិនិត្យ និង​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល។


សេចក្តីសំរេច​បញ្ជាក់​ថា អនុប្រធាន និង​សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន​គណៈ​កម្មការ​។ អាណត្តិ​ការងារ​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ មាន​សុពលភាព​រហូតដល់​ការងារ​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ត្រូវបាន​បញ្ចប់​។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕
Nita-2-A-26-Full


 


Nita-2-A-28-Full



រាជរដ្ឋាភិបាល​សម្រេច​ជា​ផ្លូវ​ការ​បង្កើត​គណៈកម្មការ​ ចំពោះ​កិច្ច​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​

Post a Comment

0 Comments

Close Menu