Ad Code

រថយន្ត​ធុន​ធំ​ឆ្ពោះ​មក​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​១ ​ត្រូវ​បាន​បញ្ចៀស​ឲ្យ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ថៃ​ហ្គ័​រ​

ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ​លោក​អៀង ស៊ី​ផាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ឃាត់​រថយន្ត​ធុន​ធំ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ការដ្ឋាន​ផ្លូវជាតិ​លេខ​១​ចាប់ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី រហូតដល់​ភូមិ​ក្ដីតាកុយ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។


គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធំ​ទាំង​អស់​នេះ​ហើយ ដែល​បង្ក​ការ​ស្ទះ​ចរាចរណ៍ ជាហេតុ​ធ្វើ​ឲ្យ​ការស្ថាបនា​ផ្លូវជាតិ​លេខ​១ ត្រូវ​យឺតយ៉ាវ។ ដូច្នេះ​សាលា​ខណ្ឌ​ច្បារអំពៅ ត្រូវ​ឃាត់​រថយន្ត​នេះ និង​តម្រូវ​ឲ្យ​រថយន្ត​ធុន​ធំ​ទាំងអស់​បញ្ចៀស​ទៅ​ផ្លូវ​ថៃ​ហ្គ័​រ ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ឆ្ពោះ​ទៅ​ស្ពាន​ព្រែក​សំរោង​ក្រុង​តាខ្មៅ៕



M02-12-5-e1


M02-12-5-e



រថយន្ត​ធុន​ធំ​ឆ្ពោះ​មក​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​១ ​ត្រូវ​បាន​បញ្ចៀស​ឲ្យ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ថៃ​ហ្គ័​រ​

Post a Comment

0 Comments

Close Menu