Ad Code

កម្ពុជា-ថៃ ​រួមគ្នា​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​

​បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៥ កម្ពុជា-ថៃ​បាន​សហការ​គ្នា​បាន​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៦០០​នាក់​។​ ពិធី​នេះ​ត្រូវ​បា​ន​ប្រារព្ធ​ធ្វើឡើង​នៅ​ផ្សារ​ណង​ព្រឺ ស្ថិត​ក្នុង​ភូមិ​ណង​ព្រឺ ឃុំ​ណង​ព្រឺ ស្រុក​អារ័​ញ្ញ ខេត្ត​ស្រះកែវ។​ ពិធី​នេះ​ដោយមាន​ការចូលរួម​ភាគី​ខ្មែរ លោក​ គោ​ស៊ុំ ​សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អម​ដំណើរ​ជាច្រើន​នាក់​ភាគី​ខាង​ថៃ លោក ថាំ​ម៉ាក់​ស៊ុ​ក រ៉ាត់​ថាក់​ណា​ថា​ន់​យ៉ា អភិបាលរង​ខេត្ត​ស្រះ​កែវ និង​មន្ត្រី​អមដំណើរ​ជាច្រើន​នាក់​ទៀត​។


​លោក​ ថាំ​ម៉ាក់ ​ស៊ុ​ក​រ៉ា​ក់ថា​ក់ ណា​ថា​ន់​យ៉ា​ បាន​មានប្រសាសន៍ថា ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដស៍​ឆ្នាំ​២០១៥​នេះ ​ត្រូវ​បាន​រួមគ្នា​រវាង​ថៃ-កម្ពុជា ដែល​ត្រូវ​បាន​ចូលរួម​ទាំងអស់គ្នា​ការពារ​ការ​រីក​រាល​ដាល​ និង​កាត់បន្ថយ​មេរោគ​អេដស៍។ តាមរយៈ​វិធានការ​អប់រំ​បង្ការ​ការ​លើក​កម្ពស់ ​ការ​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​មួយ​រយ​ភាគរយ។​ ការគ្រប់គ្រង​ជំងឺ​កាមរោគ ការ​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ឲ្យ​បានជា​ប្រចាំ ការប្រើប្រាស់​ម្ជុល​ សឺរ៉ាំង ​ដែល​ស្អាត​គ្មាន​មេរោគ​ជាដើម​ឲ្យ​បាន​ខ្ជាប់ខ្ជួន។​


លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១៧​ហើ​យ​ ដែល​ភាគី​កម្ពុជា-ថៃ​ធ្វើ​រួមគ្នា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ដែល​ត្រូវ​បាន​ធ្វើឡើង​ចាប់ពី​ឆ្នាំ​១៩៨៨ ធ្វើជា​រៀង​រាល់​ឆ្នាំ​រហូតដល់​ឆ្នាំ​២០១៥​នេះ​គឺ ធ្វើ​នៅ​ផ្សារ​ណង​ព្រឺ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ​ជាប់​ព្រំដែន​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា-ថៃ​ចូលរួម​៦០០​នាក់។


​លោក​បាន​មានប្រសាសន៍​បន្ត​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ​នេះ​ ដើម្បី​ធានា​អនុវត្តន៍​ឲ្យ​សម្រេច​បាន​ជោគជ័យ​នូវ​គោលដៅ​សូន្យ​បី​នា​ឆ្នាំ​២០២០។ លោក​ គោ​ស៊ុំ​ សារឿ​ត​ បាន​បញ្ជាក់​ទៀត​ថា ​កន្លង​មក​ជំងឺអេដស៍​មាន​ការ​រីក​រាលដាល ដោយ​ការ​យក​ចិត្ត​ទុក​ពី​រាជរដ្ឋាភិបាល​អប់រំ​ណែ​នាំ​នោះ​ ជំងឺអេដស៍​នេះ​បាន​ថយ​ចុះ តែ​រាល់ថ្ងៃ​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ច្រើនជាង​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​យើង​នេះ​៕


2-12-2015k4


2-12-2015k7


2-12-2015k2


2-12-2015k6


2-12-2015k1


2-12-2015k


2-12-2015k5



កម្ពុជា-ថៃ ​រួមគ្នា​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​

Post a Comment

0 Comments

Close Menu