Ad Code

តម្លៃ​សំបុត្រ​ពេល Muangthong United ​របស់​ថៃ​មក​ប្រកួត​នៅ​ភ្នំពេញ​តម្លៃ​ចាប់ពី​១​ដល់​២​ដុល្លារ

ក្រុមបាល់ទាត់ SCG Muangthong United ​របស់​លី​ក​កំពូល​ថៃ (TPL) ​ដែល​ទើប​ឈ្នះ​ជើងឯក​រង​នៅ​ប្រទេស​របស់​ខ្លួន ​នឹង​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​នៅ​ខែ មករា ឆ្នាំ ២០១៦ ​ខាងមុខ​ក្នុង​ជំនួប​មិត្តភាព​ជាមួយ​ក្រុមCambodia All Star។


យោង​តាម​ប្រភព​មកពី​អ្នក​រៀប​ចំ​កម្មវិធី​បានឲ្យដឹងថា ​តម្លៃ​សំបុត្រ​ក្នុង​ការចូល​ទស្សនាការ​ប្រកួត​នេះ​ត្រូវ​បែង​ចែក​ជា​២​ផ្សេងគ្នា ​ដោយ​ទី​១ តម្លៃ​ត្រឹម​១ ដុល្លារ​ សម្រាប់​កៅអី​ទស្សនា​ដែល​គ្មាន​ដំបូង​ហើយ​មួយ​ប្រភេទ​ទៀត​តម្លៃ២ដុល្លារ​ត្រង់​កន្លែង​ដែល​មាន​ដំបូល​និង​កៅអី​ជ័រ។


សម្រាប់​សមភាព​កីឡាករ​មកពី​ក្រុម Cambodia All Star នឹង​ជ្រើស​ចេញពី​កីឡាករ​ដែល​លេចធ្លោ​ក្នុង​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​ឆ្នាំ២០១៥ (Metfone Cambodian League 2015) ទាំង​កីឡាករ​ខ្មែរ និង បរទេស​មាន​ដូច​ជា ស៊ូ យ៉ា​ទី​, ហុង​ផេង​, សុខ​សុវណ្ណ​, រស់ សំអឿន​, Esoh Omogba, Yuya Wada, ​ឃួន ឡា​បូ​រ៉ាវី​, Ajayi Gbenga Samuel, ចាន់ ​វឌ្ឍនាកា​​របស់​ក្រុម​បឹងកេត​អង្គរ​ កីឡាករ Odion Adthony Obadin, កែវ សុខ​ផេង​, Booy Shane, Bisan George, ធានី ចាន្ថា​ប៊ី​ន​របស់ ភ្នំពេញ​ក្រោ​ន​, ស៊ុន​ សុវណ្ណ​រិទ្ធី​, សំរឹទ្ធី​ សីហា​, សុខ រិទ្ធី​, Fukasawa Masahiro, គួច​​សុ​កុម្ភៈ របស់​ណាហ្គា​វើ​ល​, Tomohiro Masaki, ហែម ស៊ី​ម៉ៃ​, សួង វីរៈ​ របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​,​កីឡាករ សឿ​យ វិសាល​, ហ៊ួ​យ​ ផល្លី​ន​, សំអឿន ពិដោរ​, ប្រាក់​ មុន្នី​ឧ​ត្ត​ម ​របស់​ស្វាយរៀង​អែ​ហ្វ​ស៊ី​​កីឡាករ ទិ​ត្យ ឌី​ណា​, សាយ​ ពិសិដ្ឋ​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កីឡាករ ឈិន ឈឿន​

​របស់​ក្រសួងការពារជាតិ ​និង រៀម សួង​ របស់​គីរីវង់​សុខ​សែន​ជ័យ។


គ្រូ​បង្គោល គឺ​លោក​ប្រាក់ សុវណ្ណារ៉ា ហើយ​លោក​វេន​តា សា​បូ​ណេ​ជា គ្រូ​ជំនួយ លោក ប្រាក់​​វ​ណ្ណី ជា​គ្រូ​អ្នកចាំទី​លោក សុខ រដ្ឋា ​ជា​គ្រូ​ផ្នែក​សម្ភារៈ ​កញ្ញា Ayumi Kajito ជា​គ្រូពេទ្យ​ប្រចាំ​ក្រុម​​ខណៈ​លោក ម៉ៃ តុលា​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម។


ក្រុម Cambodia All Starនឹង​ប្រកួត​ជាមួយ​ក្លិប​បាល់ទាត់​ Muang Thong United FC នៅ​ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ២០១៦ ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ក្រុម​Buriram United ជា​លក្ខណៈ​មិត្តភាព​ដូច​គ្នា​នេះដែរ​នៅ​ថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០១៥។


ប្រកួត​ទាំង​២​នេះ​ធ្វើឡើង​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ​ក្នុង​គោលបំណង​២​សំខាន់ៗ​គឺ​ទី​១ ប្រាក់ចំណេញ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ផ្ដល់​ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​​ហើយ​ទី​២ ​គឺជា​ការ​រឹតចំណង​មិត្តភាព​ការទូត​លើក​ទី៦៥​ឆ្នាំ​រវាង​កម្ពុជា​និង​ថៃ៕



តម្លៃ​សំបុត្រ​ពេល Muangthong United ​របស់​ថៃ​មក​ប្រកួត​នៅ​ភ្នំពេញ​តម្លៃ​ចាប់ពី​១​ដល់​២​ដុល្លារ

Post a Comment

0 Comments

Close Menu