Ad Code

សមត្ថកិច្ច​អនុវត្ត​ដីកា បញ្ជា​ឲ្យ​ចូល​ខ្លួន​​ចំពោះ​បុរស​ម្នាក់​ ពី​បទ​ឆបោក



បាត់ដំបង ​៖​ ជនសង្ស័យ​ម្នាក់ ដែល​បច្ចុប្បន្ន​ជា​ថៅកែ​លក់​គ្រឿងសំណង់ យីហោ រុងរឿង​ប្រចាំ​ស្រុក​សំពៅ​លូន ​ត្រូវបាន​តុលាការ​ចេញ​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន តែ​ជនសង្ស័យ​ម្នាក់​នេះ​មិន​ព្រម​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​ឡើយ រហូត​ត្រូវ​សមត្ថកិច្ច​នៃ​ផ្នែក​អនុវត្ត​ដីកា​ចុះទៅ​នាំខ្លួន​ដល់​លំនៅដ្ឋាន​តែម្តង។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​លោក វរសេនីយ៍​កង សុ​ផា​ណ្ណា បាន​ចេញ​ប្រតិបត្តិការ នា​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០និង ៣០ នាទី ព្រឹក ត្រង់ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

​កិច្ចប្រតិបត្តិការ​នេះដែរ គឺ​អនុវត្ត​ទៅតាម​ដីកា​បញ្ជា​អោយចូល​ខ្លួន លេខ​១៣ អយក​/១៨ ចុះ​ថ្ងៃទី​២៨ ខែ​កុ​ម្ភៈ ឆ្នាំ ២០១៨ របស់​ព្រះរាជអាជ្ញា នួន សាន អោយ​អនុវត្ត​ទៅ​លើ​ឈ្មោះ ញ៉ែម ច​ន្ធា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយបាន​ចោទប្រកាន់​ពីបទ​(​រំលោភ​លើ​ទំនុកចិត្ត​) ដែល​ប្រព្រឹត្ត​នៅក្នុង​ស្រុក​សំពៅ​លូន នេះ​តែម្តង​ កាលពី​ថ្ងៃទី​២២ ​ ខែមករា ឆ្នាំ ២០១៧ ​និង​ដោយ​យោងតាម​​ពាក្យ​បណ្តឹង​របស់​តំណាង​ក្រុមហ៊ុន អ៊ី ឆែ គ្រុប។

គួរ​បញ្ជាក់ដែរថា ជនសង្ស័យ​ខាងលើ បច្ចុប្បន្ន​បាន​ក្លាយ​ខ្លួនជា​ថៅកែ​ ក្រុមហ៊ុន​លក់​គ្រឿងសំណង់ ដ៏​ធំ​មួយ​ប្រចាំ​ស្រុក​សំពៅ​លូន ដែល​មាន​យីហោ រុងរឿង ប៉ុន្តែ​បែរជា​មានគំនិត​ទុច្ចរិត​ប្រព្រឹត្ត​បែបនេះ​ទៅវិញ ហើយ​ការ​ចុះ​នាំ​ខ្លួន​នេះ​ក៏​ដោយសារតែ​កន្លងមក​តុលាការ​បានចេញ​ដីកា​កោះហៅ​ដែរ តែ​បុគ្គល​រូប​នេះ​មិន​ព្រម​ចូល​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​ឡើយ ទើប​លោក​ព្រះរាជអាជ្ញា ចេញ​ដីកា​នេះ​ឡើង។

បច្ចុប្បន្ន​ក្រោយ​អនុវត្ត​ដីកា សមត្ថកិច្ច​បាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu