Ad Code

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ​Saint John (Singapore)​ចុះ​អនុស្សរណៈ​យោគយល់​ដើម្បី​ពង្រីក​ការងារ​មនុស្សធម៌​លើ​សេវា​សុខភាព

ភ្នំពេញ ៖ ​ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​នូវ​សេវា​ថែទាំ​សុខភាព​ របស់​ប្រជាជន​ក្រីក្រ​នៅ​តាម​ទី​ជនបទ​នានា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ​បាន​ពង្រីក​សកម្មភាព​បេសកកម្ម​ចុះ​ពិនិត្យ​ព្យាបាល និង​ស្វែង​រក​ដៃគូ​សហការ​​​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដើម្បី​ឲ្យ​ការ​ព្យាបាល​អ្នក​ជំងឺ​កាន់​តែ​មាន​វិសាលភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។


ជាក់ស្ដែង​នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ថ្មី​មួយ​ទៀត​ជាមួយ​អង្គការ​Saint John ​មកពី​ប្រទេស​សិង្ហបុរី​ ក្រោម​អធិបតីភាព​លោក​ហ៊ុន ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកជំទាវ ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ ជាមួយ​លោក​វេជ្ជបណ្ឌិត​ Chan Sze Hua​ ប្រធាន​ផ្នែក​បេសកកម្ម​មនុស្សធម៌​ក្រៅ​ប្រទេស និង​មាន​ការ​ចូលរួម​ពី​សំណាក់​ ក្រុមការងារ​នៃ​ស្ថាប័ន​ទាំងពីរ​ជាច្រើន​នាក់​ផង​ដែរ។


​ លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សកម្មភាព​យើង​មិនមែន​ជំនួស​ឲ្យ​ក្រសួងសុខាភិបាល​ទេ តែ​ជា​ផ្នែក​មួយ​រួមចំណែក​បំពេញ​បន្ថែម សម្រាប់​បម្រើ​សេវា​សុខភាព​ដល់​ប្រជាជន​ក្រីក្រ ជាពិសេស​ប្រជាជន​ក្រីក្រ​នៅ​តាម​ទី​ជនបទ​នានា​ទូទាំង​ប្រទេស។ ការ​ចុះ​ហត្ថលេខា​ថ្ងៃនេះ​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយទៀត ដោយសារ​ទឹកចិត្ត​របស់​សមាជិក​នៃ​សមាគម​ទាំងពីរ​មាន​ស្រដៀង​គ្នា គឺ​ការ​រួមចំណែក​ជួយ​ការងារ​មនុស្សធម៌ ដូចនេះ​យើង​សង្ឃឹមថា​បេសកកម្ម​របស់​យើង​នឹង​រីក​លូតលាស់​ទៅមុខ​ជាមួយគ្នា។


លោក​វេជ្ជបណ្ឌិត​Chan Sze Hua និង​សហការី បាន​គាំទ្រ និង​ជឿជាក់​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​នា​ថ្ងៃនេះ​គឺជា​ឱកាស​ដ៏​ប្រពៃ​ដែល​អាច​ឲ្យ​អង្គការ​របស់​លោក បាន​ចូលរួម​ធ្វើការ​រួមគ្នា​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុង​ការ​ថែរក្សា​សុខភាព​ ដល់​ប្រជាជន ចាប់ពី​ថ្ងៃនេះ​នឹង​ទៅ​ថ្ងៃ​អនាគត៕


M21-12-15-z2


M21-12-15-z1



សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ​Saint John (Singapore)​ចុះ​អនុស្សរណៈ​យោគយល់​ដើម្បី​ពង្រីក​ការងារ​មនុស្សធម៌​លើ​សេវា​សុខភាព

Post a Comment

0 Comments

Close Menu