Ad Code

អង្គរក្ស​របស់លោក Macron ត្រូវ​ប្រឈម​នឹង​ការ​ចោទសួរ​ក្នុង​ព្រឹទ្ធសភា



អតីត​អង្គរក្ស​ដែល​រង​ភាព​អាម៉ាស់​នៅ​ចំ​កណ្តាល​រឿងអាស្រូវ​ដ៏​ធំ​បំផុត​នៃ​តំណែង​ប្រធានាធិបតី​ដ៏​ក្មេងខ្ចី​របស់​លោក Emmanuel Macron នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ថ្ងៃ​ពុធ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​មួយ​ដែល​នឹង​សួរ​គាត់​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​របស់គាត់​ជាមួយ​មេដឹកនាំ​បារាំង។

លោក Alexandre Benalla បានធ្វើ​ឲ្យ​មានការ​ផ្តោតអារម្មណ៍​ទូទាំង​ពិភពលោក​កាលពី​ខែកក្កដា​បន្ទាប់ពី​សារព័ត៌​មាន Le Monde បាន​បង្ហាញថា គាត់​គឺជា​បុរស​ម្នាក់​ដែល​ត្រូវ​ថត​ជាប់​ខណៈពេល​វាយ​ដុំ​បាតុករ​នៅឯ​ការជួបជុំ​ទិវា May Day ដោយ​ស្លៀកពាក់​ជា​ប៉ូលិស។

ជំនួយការ​ផ្នែក​សន្តិសុខ​ជាន់ខ្ពស់​របស់លោក Macron អាយុ​២៧​ឆ្នាំ​រូបនេះ​បាន​និយាយថា គាត់​បាន​ចូលរួម​បាតុកម្ម​នោះ​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​ម្នាក់​ហើយ​បាន​ចូល​ជួយ​ប៉ូលិស​ដើម្បី​គ្រប់គ្រង​ការតវ៉ា​។​

អតីត​អ្នកកាង​ក្នុង​ក្លិប​រាត្រី​រូបនេះ​ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​ត្រូវបាន​កំណត់​អត្តសញ្ញាណ​នៅក្នុង​វីដេអូ​នោះ​។ លោក Benalla គឺជា​ប្រធាន​នៃ​ក្រុម​សន្តិសុខ​របស់លោក Macron ក្នុង​យុទ្ធនាការ​ឆ្នាំ​២០១៧​និង​នៅតែ​ជា​ផ្នែក​មួយ​នៃ​រង្វង់​ខាងក្នុង​របស់​ប្រធានាធិបតី​ក្រោយពី​ជ័យជំនះ​របស់គាត់​។​

ដោយ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​វាយ​ដុំ​និង​ក្លែងបន្លំ​ជា​មន្ត្រីប៉ូលិស​, គាត់​បាន​និយាយ​ពីដំបូង​ថា គាត់​នឹងមិន​អើពើ​នឹង​ការកោះហៅ​ទៅ​ព្រឹទ្ធសភា​ទេ​ប៉ុន្តែ​ក្រោយមក​គាត់​បាន​ទទួលស្គាល់ថា​គាត់​ត្រូវបាន​បង្ខំ​ដោយ​ច្បាប់​ដើម្បី​ឲ្យ​ចូលរួម​។​

សំណួរ​របស់​ព្រឹទ្ធសមាជិក​មិនត្រូវ​បាន​គេ​រំពឹងថា​នឹង​ផ្តោតលើ​ការ​វាយ​ដុំ​នោះទេ​ប៉ុន្តែ​ជាការ​ជីក​កកាយ​ទៅលើ​ការងារ​ផ្នែក​ខាងក្នុង​នៃ​តំណែង​ប្រធានាធិបតី​របស់លោក Macron​។​

លោក Jean-Pierre Sueur សមាជិក​គណបក្ស​សង្គម​និយម​ដែល​ទទួលបន្ទុក​ត្រួតពិនិត្យ​ការងារ​របស់​គណៈកម្មាធិកា​រ​នេះ​បាន​និយាយថា “​អ្វីដែល​យើង​ចាប់អារម្មណ៍​នោះ​គឺ​មុខងារ​របស់​រដ្ឋ​”​។​

សមាជិក​គណៈកម្មាធិកា​រ​នេះ​ចំនួន​បី​រូប​មកពី​គណបក្ស Republic on the Move (LREM) របស់លោក Macron បានប្រកាស​ផែនការ​ធ្វើពហិការ​សវ​នា​ការ​ថ្ងៃ​ពុធ​ដោយ​ចោទប្រកាន់​ព្រឹទ្ធសភា​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នក​សាធារណរដ្ឋ​ស្តាំនិយម​ថា បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ក្នុង​ចេតនា​ដើម្បី​ទទួលបាន​តំណែង​ប្រធានាធិបតី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu