Ad Code

ធ្លាយ​ឧស្ម័ន​ពុល​នៅ​សណ្ឋាគារ​ក្រុង ស៊ីដនី ធ្វើ​ឲ្យ​ភ្ញៀវ​មាន​បញ្ហា​ដង្ហើម



មនុស្ស​យ៉ាងតិច​៨​នាក់​នៅក្នុង​សណ្ឋាគារ​ ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​មួយ​នៅ​ទីក្រុង​ស៊ីដនី​នៃ​ប្រទេស​អូស្ត្រាលី​ត្រូវ​ចូល​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ពុធ​បន្ទាប់ពី​ស្រូប​ឧស្ម័ន​ពុល​ដែល​ធ្លាយ​ចេញ​តាម​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់។

លោក Steve Vaughan អ្នកមើលការខុសត្រូវ​ស្តីទី​នៃ​មន្ទីរពេទ្យ​រដ្ឋ New South Wales បាន​ប្រាប់​រ៉​យ​ទ័​រថា កម្មករ​ម្នាក់​បាន​ច្រឡំ​លាយ​ឧស្ម័ន​ក្ល​រី​ន​និង​អាស៊ីត​ក្ល​រី​ឌ្រី​ក​ដែល​ប្រើ​ជា​សារធាតុ​សម្អាត​នៅ​សណ្ឋាគារ Pullman ។​

ប្រតិកម្ម​គីមី​នេះ​អាច​ផលិត​ឧស្ម័ន​អ៊ី​ដ្រូ​ហ្សែ​ន​ក្លូ​រិ​ន​។​
​លោក Vaughan បាន​និយាយថា ឧស្ម័ន​នេះ​បាន​ធ្លាយ​តាម​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​នៅក្នុង​អាគារ​ដែល​បែរមុខ​ទៅ​ឧទ្យាន Hyde Park នៅ​កណ្តាល​ទីក្រុង​នៅ​ប្រហែល​ម៉ោង​៩​ព្រឹក​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Accor SA ដែលជា​ម្ចាស់​សណ្ឋាគារ Pullman មិនបាន​បញ្ចេញយោបល់​ភ្លាមៗ​ទេ​។​

លោក Vaughan បាន​និយាយថា មនុស្ស​ប្រហែល​៣០​នាក់​ត្រូវបាន​ប៉ះពាល់​ជាមួយនឹង​រោគសញ្ញា​ដូចជា​រលាក​ភ្នែក​និង​បញ្ហា​ដកដង្ហើម​ព្រមទាំង​អារម្មណ៍​ឈឺបំពង់ក​ជាដើម​។​

មនុស្ស​ចំនួន​ប្រាំ​បីនាក់​រួមទាំង​កម្មក​រ​ដែល​លាយ​សារ​ធាតុគីមី​ផងដែរ​គឺ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​បញ្ហា​សមល្មម​ដែល​ត្រូវ​នាំយកទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ​។​

ភ្ញៀវ​ម្នាក់​ឈ្មោះ Mathais Otterstedt បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​សណ្ឋាគារ​ថា មាន​មនុស្ស​ក្អក​នៅ​កន្លែង​ប៉ូលិស​ព័ទ្ធ​ខ្សែ​ប៉ុន្តែ​ភាគច្រើន​បាន​ចាកចេញ​យ៉ាង​ឆាប់រហ័ស​ហើយ​គាត់​មើលឃើញថា​គ្មាន​នរណាម្នាក់​ឈឺ​ទេ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu