Ad Code

ស្រី​ស្រស់​ម្នាក់ ​រពឹស​ដៃ​លួច​ទូរស័ព្ទ​គេ​ ត្រូវ​ប៉េអិម​ក្របួច​ជាប់​

សៀមរាប ៖ នារី​រូប​ស្រស់​ស្អាត​ម្នាក់ ​ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​សៀមរាប​ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យ បណ្ដឹង​ជន​រងគ្រោះ ដោយ​ចោទ​ថា បាន​លួច​ទូរស័ព្ទ​១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​សិ​ក​ផ្លាស់​ ព័ណ៌​ទឹក​មាស​ ខណៈ​សាក​ថ្ម​ទុកចោល​ក្នុង​ផ្ទះ។


មន្ត្រី​អាវុធហត្ថ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​១១​និង​៤០​នាទី ​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ​ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។​


ជនសង្ស័យ​បង្ក​នោះ​មានឈ្មោះ សុក ច័ន្ទ​ស្រី​មី ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់​នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។​

មន្ត្រី​អាវុធហត្ថ​បន្ថែម​ថា ជនរងគ្រោះ​ឈ្មោះ​ អ៊ុំ មា​តី ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ​តាវៀន សង្កាត់​សាលា កំរើក ក្រុង​សៀមរាប មុខរបរ​លក់ដូរ គឺ​ដោយសារ​ជនរងគ្រោះ​អង្គុយ​មើល​ទូរទស្សន៍​នៅមុខ​បន្ទប់ ហើយ​ទុក​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់។​


មន្ត្រី​អាវុធហត្ថ​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន ដកហូត​បាន​ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច​បាន ហើយ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ។ ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវច្បាប់៕​
Pisey-2015-12-21-full-D90


Pisey-2015-12-21-full-E



ស្រី​ស្រស់​ម្នាក់ ​រពឹស​ដៃ​លួច​ទូរស័ព្ទ​គេ​ ត្រូវ​ប៉េអិម​ក្របួច​ជាប់​

Post a Comment

0 Comments

Close Menu