Ad Code

កង្វះ​ទឹក​ស្រោចស្រព​ស្រែប្រាំង​ និង​ការ​ខ្វះ​ទឹក ​សម្រាប់​ប្រើប្រាស់​កំពុង​ជា​បញ្ហា​ប្រឈម​របស់​ខេត្ត​បន្ទាយមានជ័យ​ឈាន​ដល់​ការ​បិទ​ទប់ទឹក​ស្ទឹង​

បន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​ប្រជាកសិករ​សម្រុក​ធ្វើស្រែ​ប្រាំង ជា​តម្រូវការ​ចាំបាច់​សម្រាប់​យ​ក​ទឹក​ស្រោចស្រព ​និង​ពលរដ្ឋ​កណ្ដាល​ទី​រួម​ខេត្តបន្ទាយមានជ័យ ដែល​អាស្រ័យ​លើ​ស្ទឹង​សិរីសោភ័​ណ​តែមួយគត់ ​ដើម្បី​ប្រើប្រាស់​បាន​ក្លាយ​ទៅជា​បញ្ហា​ប្រឈម​យ៉ាង​សំខាន់​សម្រាប់​អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ​រហូត​ឈាន​ដល់​ការ​បិទ​ទប់​ទឹកស្ទឹង​សិរីសោភ័ណ​។


ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នេះ​ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​លោក លី សារី អភិបាលរង​ខេត្ត​ប​ន្ទាយ​មានជ័យ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ក្រុង​សង្កាត់ តាមរយៈ​ការ​ចាត់​តាំងរបស់​អភិ​បាល​ខេត្ត និង​ការ​បញ្ជា​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​លើ​បញ្ហា​កង្វះ​ទឹក​របស់​ប្រជាកសិករ និង​ពលរដ្ឋ​បាន​ពិនិត្យ​ជាក់ស្ដែង​លើ​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ ដែល​កំពុងតែ​រីងស្ងួត។​



ការ​ចុះ​ពិនិត្យ​នេះ គឺ​ដើម្បី​រាយការណ៍​ជូន​អភិបាលខេត្ត និង​ថ្នាក់​ជាតិ​រហូតដល់​ឈាន​ដល់​ការ​ចាក់​ដី​បិទ​ទប់ទឹក​ស្ទឹង​ខាងលើ​ជា​បណ្ដោះអាសន្ន​ ដើម្បី​ឲ្យ​ខាង​​ធនធានទឹក​លើក​គម្រោង​ធ្វើ​ទ្វារ​ទឹក​សម្រាប់​ពលរដ្ឋ​ក្នុង​ក្រុង​ប្រើប្រាស់។



លោក​បន្ត​ទៀត​ថា ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​បាន​ប្រឈម​និង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ រយៈពេល​២​ឆ្នាំ​មក​ហើយ គឺ​ឆ្នាំ​២០១៤ និង ឆ្នាំ​២០១៥។ ដូច្នេះ​ទើប​ខេត្ត ដាក់​វិធានការ​ទប់ទឹក​ស្ទឹង ដើម្បី​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រដូវប្រាំង​ខាងមុខនេះ។​



ក្រុមការងារ​មន្ទីរ​ជំនាញ​ដែល​ក្នុង​នោះ​មាន​ លោក ហួត តុង​ឡាយ តំណាង​ក្រុមហ៊ុន​ទឹក​ស្អាត​សិរី​សោភ័ណ​បាន​លើក​ឡើង​ថា ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន​បាន​ផលិត​ទឹក​ចេញពី​ស្ទឹង​សិរីសោភ័ណ ដែល​ជា​ប្រភព​តែមួយ​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទី​រួម​ក្រុង​បាន ពី​១៥.០០០​ទៅ​២០.០០០​ម៉ែត្រគូប ហើយ​ការ​ទប់ទឹក​ស្ទឹង​ពី​សំណាក់​អាជ្ញាធរ​ខេត្ត លោក​សង្ឃឹមថា ឆ្នាំ​២០១៦​ខាងមុខនេះ​នឹង​មិន​ខ្វះ​ទឹក​ប្រើប្រាស់​ទេ។​



ជាមួយ​នឹង​បញ្ហា​ខាងលើ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ និង​ប្រជាពលរដ្ឋ​ស្រុក​មង្គល​បូរី​ ដែល​ធ្វើស្រែ​ប្រាំង កំពុងតែ​ទាមទារ​រៀងខ្លួន ដោយ​ខាង​កសិករ​ធ្វើស្រែ​ប្រាំង បើ​គ្មាន​ទឹក​ស្រោចស្រព ពួក​គាត់​នឹង​វ័ណ្ឌក​គ្មាន​លុយ​សង​ថ្លៃ​ជី និង​គ្មាន​ថវិកា​ផ្គត់ផ្គង់​ការរស់នៅ​ដោយសារតែ​ស្រូវ​ខូច។ ចំណែក​ពលរដ្ឋ​ក្រង​សិរីសោភ័ណ​និយាយ​ថា បើ​គ្មាន​ទឹក​ប្រើប្រាស់​ពួកគាត់​នឹង​លំបាក​ដូចគ្នា ហើយ​អាច​ស្លា​ប់ ព្រោះ​ទឹក​មាន​សារៈសំខាន់​សម្រាប់​មនុស្ស។​



គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ក្រុង​សិរីសោភ័ណ រស់ ​និង​អាស្រ័យ​លើទឹក​ស្ទឹង​សិរីសោភ័ណ​ដែ​ល​ព័ទ្ធជុំវិញ​ក្រុង៕


21-12-2015g2


21-12-2015g1


21-12-2015g


 



កង្វះ​ទឹក​ស្រោចស្រព​ស្រែប្រាំង​ និង​ការ​ខ្វះ​ទឹក ​សម្រាប់​ប្រើប្រាស់​កំពុង​ជា​បញ្ហា​ប្រឈម​របស់​ខេត្ត​បន្ទាយមានជ័យ​ឈាន​ដល់​ការ​បិទ​ទប់ទឹក​ស្ទឹង​

Post a Comment

0 Comments

Close Menu