Ad Code

ចាប់​ខ្លួន​ចោរ​លួច​ឡាន​បាន​ភ្លាមៗ​ បន្ទាប់ពី​លួច​បាន​ពីរ​ម៉ោង

ភ្នំពេញ ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ចាប់ខ្លួន​ក្រុម​ចោរលួច​រថយន្ត​បាន​ម្នាក់​ ក្រោយ​ពេល​ ដែល​ក្រុម​ចោរ​ទាំង​នោះ​ ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ម៉ាក​តូយ៉ូតាកូរ៉ូឡា​១​គ្រឿង បាន​សម្រេច ហើយ​ព្យាយាម​រត់​គេច​ខ្លួន ប៉ុន្តែ​បាន​រយៈពេល​ប្រមាណ​២​ម៉ោង​ប៉ុណ្ណោះ​ ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម​ កម្លាំង​បាន​ចេញ​ប្រតិបត្តិការ ស្រាវជ្រាវ​រក​ឃើញ​ក្រុម​ចោរ​ទាំងនោះ​ និង​ឃាត់ខ្លួន​បាន​បី​នាក់។


បន្ទាប់​មក​បាន​នាំទៅ​ធ្វើការ​សាកសួរ នៅ​ផ្នែក​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ក្រោយ​ការសាកសួរ ឃើញ​ថា​ជន​ដៃដល់​ក្នុង​ការ​លួច​រថយន្ត​នោះ ​មានតែ​ម្នាក់​ទេ​ចំណែក​២​នាក់​ទៀត​មាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ​​ជា​គូសង្សារ​នឹង​គ្នា​នោះ​ មិន​មាន​ការ​ពាក់ព័ន្ធ​អ្វី​ឡើយ ហើយ​ពួកគេ​បាន​បាត់បង់​កាបូប​លុយ និង​ទូរស័ព្ទដៃ​ម៉ាក អា​ហ្វូ​ន​ស៊ី​ច​។ ពួកគេ​ក៏បាន​សំណូមពរ​ឲ្យ​ប៉ូលិស​ប្រគល់​ឲ្យ​ពួកគេ​វិញ​ផង​ដែរ មិន​ត្រូវ​យក​របស់​គេ​បែបនេះ​ឡើយ។


ហេតុការណ៍​នេះ​​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ។


ជន​សង្ស័យ​ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ ឈ្មោះ​ធឿន វិបុល​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​កុងតឺន័រ​ឲ្យ​ក្រុមហ៊ុន​សុកន ត្រេ​ន​ស្ព​ត ស្នាក់នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​រថយន្ត ដែល​ត្រូវ​ជនសង្ស័យ​លួច នោះ​ម៉ាក​តូយ៉ូតាកូរ៉ូឡា​ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ​2N-5202 ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ​កុង បញ្ញា ​អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ​មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ។


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត របស់​ខ្លួន​នៅ​មុខ​ផ្ទះ ហើយ​បាន​ចូល​ដេក​នៅ​ខាង​ក្នុង​ផ្ទះ ​លុះ​ក្រោយមក​ពេល​ភ្ញាក់​ពី​ដេក​ម្ដង​ស្រាប់តែ​បាត់​ឡាន​មិន​ឃើញ ក៏បាន​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​ស្រាវជ្រាវ​រក។ បន្ទាប់ពី​ទទួល​បាន​បណ្ដឹង​ហើយ នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត​ ដែល​មាន​ភិនភាគ​ដូច​ខាង​លើ នៅ​ចំណុច​មុខ​ក្លិប​រី​លែ​ក ដែលមាន​ទីតាំង​ស្ថិត នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២០១១ ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ភ្លាម​នោះ​នគរបាល ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែល​កំពុង​ផឹកស៊ី​នៅ​ក្នុង​ហាង​នោះ​ជាមួយគ្នា ​ប៉ុន្តែ​ក្រោយ​ពេល​នាំ​ទៅ​សាកសួរ​ទើប​ដឹង​ថា ជន​ដៃ​ដល់​ជា​អ្នក​លួច​រថយន្ត​នោះ គឺ​មានតែ​ម្នាក់​ទេ។ ចំណែក​២​នាក់​ទៀត​មាន ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ ដែល​ជា​គូសង្សារ​​នឹង​គ្នា​នោះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នោះ​ឡើយ។ ពួកគេ​គ្រាន់តែ​អ្នក​ផឹកស៊ី​ជាមួយ​ដោយ​មិន ដឹង​អ្វី​ទេ។ ក្រោយមក​ប៉ូលិស​បាន​ដោះលែង​អ្នក​មិន​មាន​ការ​ពាក់ព័ន្ធ ឲ្យ​ទៅវិញ​ ប៉ុន្តែ​មិន​បាន​ប្រគល់ កាបូប​លុយ និង​ទូរស័ព្ទ​ដៃ​ម៉ាក​អា​ហ្វូ​ន​ស៊ី​ច ឲ្យ​ពួកគេ​វិញ​ឡើយ ហើយ​ពួកគេ​បាន​សំណូមពរ​ឲ្យ​លោក​អធិការ​ ដែល​ជា​មេ​កើយ​របស់​នគរបាល​ទាំងនោះ​រក​របស់​ទាំង​នោះ​មក​ឲ្យ​ខ្លួន​វិញ​ផង៕


M21-12-15-z5



ចាប់​ខ្លួន​ចោរ​លួច​ឡាន​បាន​ភ្លាមៗ​ បន្ទាប់ពី​លួច​បាន​ពីរ​ម៉ោង

Post a Comment

0 Comments

Close Menu