Ad Code

អភិបាល​ខេត្តកំពត កាត់​វិញ្ញាសា បើក​ការ​ប្រលង​ជ្រើសរើស ក្របខ័ណ្ឌ ក្រសួងការពារជាតិ

​កំពត​ ៖ ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាល​នៃ​គណ​អភិបាលខេត្ត លោក​ឧត្តមសេនីយ៍​ត្រី ប៉ែន សុ​ក្រិ​ត្យ​វិទ្យា ប្រធាន​មណ្ឌល​ប្រលង លោក​ឧត្តមសេនីយ៍​ត្រី អ៊ុង វណ្ណា​រិ​ទ្ធ មេបញ្ជាការ ប្រតិបត្តិ​សឹក​រង ខេត្ត​កំពត និង​អស់លោក​ជា​គណៈកម្មាធិការ​ប្រលង​បាន​ធ្វើ​ការ​បើក​វិញ្ញាសា ប្រលង​ជ្រើសរើស ក្រប​ខ័ណ្ឌ ក្រសួងការពារជាតិ​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ នៅ​សាលា​កំពត​ក្រុង ស្ថិត​ក្នុង​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត។​


​ការចូលរួម​ប្រលង​ជ្រើសរើស​នេះ​គឺ​សម្រាប់​បំពេញ​កម្លាំង​បន្ថែម យោធភូមិភាគ​ទី​៣ ដែល​មាន​បេក្ខ​ជន និង​បេក្ខនារី ចូលរួម​ប្រលង​ក្នុងថ្ងៃនេះ មកពី​បណ្ដា​ខេត្ត​នានា មាន​ចំនួន ២៨៤​នាក់ ក្នុង​នោះ ផ្នែក​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២០ មាន​ចំនួន ៤៨​នាក់​,​ផ្នែក​វគ្គ​នាយ​ទា​ហ៊ាន​ទ័ព ជើងគោក ជំនាន់​ទី​៨ ចំនួន ១៦៤​នាក់ និង​ផ្នែក​វគ្គ​នាយ​ទា​ហ៊ាន បន្តវេន​ជំនាន់ទី​៩ ចំនួន​៧២​នាក់​។​


​ឯកឧត្តម អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​ឲ្យ​បេក្ខជន និង​បេក្ខនារី ដែល​មក​ចូលរួម​ប្រលង​ទាំងអស់ ត្រូវ​ខិត​ខំ​បញ្ចេញ​អស់​ពី​សមត្ថភាព​ របស់​ខ្លួន​ ដើម្បី​ទទួល​បាន​ជ័យលាភី ហើយ​ឈាន​ទៅ​បម្រើ​ជាតិ មាតុ​ភូមិ​យើង ដែល​ទៅ​ថ្ងៃ​អនាគត​ ប្រទេសជាតិ​ត្រូវការ​អ្នក​ជំនាន់​ក្រោយ​បន្តវេន​គ្នា ក្នុង​កាតព្វកិច្ច​បម្រើ ប្រទេសជាតិ​យើង ជាពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ​៕


21-12-2015t2


21-12-2015t1


21-12-2015t


 



អភិបាល​ខេត្តកំពត កាត់​វិញ្ញាសា បើក​ការ​ប្រលង​ជ្រើសរើស ក្របខ័ណ្ឌ ក្រសួងការពារជាតិ

Post a Comment

0 Comments

Close Menu