ភ្នំពេញ ៖ សិប្បកម្មចម្លាក់ពីការកែច្នៃថ្ម គ្រប់ប្រភេទ បាននិងកំពុងបម្រើសេវាកម្មដល់អ្នក ប្រើប្រាស់ ដោយឡែកក្នុងនោះ ចម្លាក់ពីពុម្ពក៏កើតមានភាគច្រើននៅក្នុងរាជធានីភ្នំពេញ។
តាមការបង្កើតឡើងចម្លាក់ពុម្ពអប្សរាខ្មែរ មានទីតាំងស្ថិតនៅរង្វង់មូលចោមចៅ លោក គុន ថារ៉ូ ដែលជាម្ចាស់សិប្បកម្មបានអោយដឹងថា នៅក្នុងមុខរបរនេះជាង ១០ឆ្នាំ មកហើយក្រៅពីចម្លាក់ពុម្ពរូបភាពផ្សេងៗ ក៏មានចម្លាក់ពុម្ពជាប់ទៅនឹងជញ្ជាំងផងដែរ ដែលមានភាពរស់រវើកធ្វើអោយចង់គយគន់ផងដែរ ។
លោក ថារ៉ូ បន្តថា ចំពោះចម្លាក់ ពុម្ពរូបរាជសីហ៍ មានកម្ពស់ ១,៤៥ម៉ែត្រ លក់ចេញបានថ្លៃបាន ១៨០ដុល្លារ ដែលក្នុងនោះក៏មានរូបតោតូច តោធំ។ រូបសត្វទាំងនោះ ភាគច្រើនអតិថិជនជាវយកទៅដាក់នៅ តាមវត្តអារាមនានា។ ដោយឡែកចម្លាក់ពុម្ពដែលជាប់ទៅនឹងជញ្ជាំង លក់បានថ្លៃខ្ពស់ រហូតដល់ ៤០០ដុល្លារក្នុងមួយផ្ទាំង ជាចម្លាក់ពុម្ពមួយបែប ដែលសម័យបច្ចុប្បន្ននិយម ច្រើនយកទៅដាក់លម្អតាមទីលំនៅ ឬនៅតាមហាងធំៗនានា។
អាជីវកម្មចម្លាក់ពុម្ពអប្សរាខ្មែរ កំពុងតែមានតម្រូវការច្រើនក្នុងរាជធានី ហើយនៅ តាមបណ្តាលខេត្តក៏មានការកើនឡើងច្រើនដែរក្នុងមួយឆ្នាំៗ៕
Source: Kampuchea Thmey Daily
0 Comments