ភ្នំពេញ ៖ ស្របពេលដែលទីផ្សារសិល្បៈកាន់តែទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់ទស្សនិកជន តារាចម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា ថ្មីៗនេះ បានបញ្ចេញចម្រៀងជាបន្តបន្ទាប់ ដើម្បីរក្សាបានប្រជាប្រិយភាព និងការគាំទ្រពីមហាជនស្ទើរគ្រប់ស្រទាប់វ័យ។ ពិសេសអ្នកដែលតែងគាំទ្រនូវសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់នាងតែម្តង។
តារាចម្រៀងកញ្ញាគង់ ចាន់រដ្ឋាបច្ចុប្បន្នក៏ត្រូវបានគេកត់សម្គាល់ឃើញថា នាងមិនត្រឹមតែទទួលបានការគាំទ្រច្រើនតាមរយៈសមត្ថភាពច្រៀងនិងសម្តែងលើវិថីសិល្បៈប៉ុណ្ណោះទេ គឺតារាស្រីរូបនេះកន្លងមកក៏ទទួលបានការលើកសរសើរចំពោះអត្តចរិតរួសរាយរាក់ទាក់ផងដែរ។ ម្យ៉ាងទៀត រដ្ឋា ក៏តែងទម្លាយនូវស្នាដៃជ្រើសនិពន្ធបទចម្រៀងដើម្បីតម្រូវតាមទីផ្សារគាំទ្ររបស់មហាជននាពេលបច្ចុប្បន្នទៀតផង។
ជាក់ស្តែងថ្មីៗនេះតារាស្រីកញ្ញា គង់ ចាន់រដ្ឋា ទើបតែត្រូវបានទម្លាយផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបនូវបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថាកុំហៅខ្ញុំថាស្រីចាស់។ តាមរយៈបទនេះក្រោយពេលត្រូវបានបញ្ចេញផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមមិនទាន់បានប៉ុន្មានផង ក៏ផ្ទុះការគាំទ្រនិងមានការចែករំលែកយ៉ាងផុសផុលពេញបណ្តាញសង្គម។
ដោយឡែកជាការកត់សម្គាល់បទកុំហៅខ្ញុំថាស្រីចាស់ ដែលត្រូវបានតារាចម្រៀងកញ្ញាគង់ចាន់រដ្ឋា ទើបបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូបនេះដែរភ្លាមៗនោះ គឺមានការបន្តស៊ែចែករំលែកជាច្រើនរហូតមានអ្នកគាំទ្រខ្លះទៀតយកទៅCover តាមផងដែរ។ នេះអាចបញ្ជាក់ថាស្រីស្រស់ គង់ ចាន់រដ្ឋា ថ្វីត្បិតតែទីផ្សារសិល្បៈរបស់នាងសព្វថ្ងៃហាក់ស្ងប់ស្ងាត់លើការចេញច្រៀងតាមឆាកបន្តិចក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រគឺពុំមានភាពស្រុតចុះនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments