Ad Code

វីដេអូ​បង្ហាញ​ពី​ជនជាតិ​ជប៉ុន ​និង​អ៊ីតាលី ​ដែល​ជាប់​ជា​ចំណាប់ខ្មាំង​នៅក្នុង​ប្រទេស​ស៊ី​រី​



ក្រុម​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​ជី​ហាដ​និយម​មួយ​បាន​បញ្ចេញ​វីដេអូ​នៃ​អ្នកកាសែត​ជប៉ុន​ម្នាក់​ និង​បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់ ​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​ក្នុង​វីដេអូ​នោះ ពួកគេ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ពួកគេ​។​

បុរស​ទាំងពីរ​ដែល​អ្ន​ក​កាសែត​ឯករាជ្យ​ជប៉ុន​មានឈ្មោះ Jumpei Yasuda និង​ជនជាតិ​អ៊ីតាលី​មានឈ្មោះ Alessandro Sandrini គឺ​បាន​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​ដាច់ដោយឡែក​ពីគ្នា​ចំនួន​ពីរ​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រុម SITE ដែលជា​ក្រុម​តាមដាន​អង្គការ​ស្អប់​ពួក​ស្បែក​.​ស​និង​ជី​ហាដ​។​
​យ៉ាងណាក្តី SITE មិនបាន​និយាយថា តើ​ក្រុម​ណា​ដែល​ទទួលខុសត្រូវ​ចំពោះ​វីដេអូ​នោះទេ​។​

បុរស​ទាំងពីរ​បានបង្ហាញ​ខ្លួន​ដោយ​លុតជង្គង់​នៅ​ពីមុខ​ជញ្ជាំង​មួយ​ដែល​ស្លៀកពាក់​សំលៀកបំពាក់​ពណ៌​ទឹកក្រូច​ខណៈដែល​បុរស​ប្រដាប់អាវុធ​ស្លៀកពាក់​ខ្មៅ​ឈរ​នៅ​ពីក្រោយ​ពួកគេ​។​

លោក Jumpei ត្រូវបាន​គេ​គិតថា ត្រូវបាន​ចាប់ខ្លួន​ដោយ​រណសិរ្ស Al Nusra ដែលជា​អតីត​សម្ព័ន្ធ​ក្រុម​អាល់​កៃ​ដា​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៥​។​

គាត់​បានកំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​ជា​ជនជាតិ​កូរ៉េ​នៅក្នុង​វីដេអូ​នោះ​ដែលមាន​កាលបរិច្ឆេត​ថ្ងៃទី​២៥​ខែកក្កដា​ប៉ុន្តែ​និយាយ​ភាសា​ជប៉ុន​ដោយ​បញ្ជាក់ថា គាត់​កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​និង​ស្នើសុំ​ជំនួយ​។​

ចំណែក​លោក Sandrini បានផ្តល់​កាលបរិច្ឆេទ​ខុសគ្នា​គឺ​ថ្ងៃទី​១៩​ខែកក្កដា​ហើយ​បាន​និយាយថា វា​គឺជា​សំណើ​ចុងក្រោយ​របស់គាត់​ចំពោះ​រដ្ឋាភិបាល​អ៊ីតាលី​។​

យោងតាម​របាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​បាន​ឲ្យ​ដឹងថា ចំណាប់ខ្មាំង​អ៊ីតាលី​រូបនេះ​ត្រូវបាន​គេ​ចាប់ជំរិត​នៅ​ប្រទេស​ទួរគី​កាលពី​ខែតុលា​ឆ្នាំ​២០១៦​មុនពេល​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ី​រី​។ គាត់​ត្រូវបាន​គេ​ជឿថា​មកពី​ទីក្រុង Brescia និង​មាន​អាយុ​ប្រហែល​៣២​ឆ្នាំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu