Ad Code

សួស វី​ហ្សា ស្រក់​ទឹកភ្នែក​ព្រោះតែ​អាណិត​លោកយាយ​ម្នាក់



ភ្នំពេញ ​៖​ តារា​ចម្រៀង​ម្ចាស់​បទ វាសនា​បុប្ផា​ស្វាយរៀង​កញ្ញា​សួស វី​ហ្សា​ ថ្មីៗ​នេះ​ បាន​ធ្វើ​មហាជន​មាន​ការ​ចាប់អារម្មណ៍​ និង​លើក​សរសើរ​ស្ទើរ​គ្រប់​គ្នា​ បន្ទាប់​បាន​ដឹង​ និង​ឃើញ​អំពី​សកម្មភាព​ចិត្តធម៌​របស់​តារា​ស្រី​រូប​នេះ​ ចំពោះ​លោកយាយ​វ័យ​ចំណាស់​ដ៏​កម្សត់​ម្នាក់ ​ដែល​ប្រកបរបរ​អង្គុយ​លក់​កន្ត្រក​នឹង​ចាប់​ក្រដាស​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៃ​កម្ដៅថ្ងៃ​ក្តៅ​ខ្លាំង។

តាមរយៈ​សកម្មភាព​ចិត្តធម៌​របស់​តារាចម្រៀង​កញ្ញា សួស វី​ហ្សា នា​ពេល​នេះ ​បាន​និង​កំពុង​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​បង្ហាញ​ការ​លើក​សរសើរ​រួម​ជា​មួយ​ការ​បន្ត​ចែករំលែក​ដំណឹង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​អាច​និយាយ​បាន​ថា ​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដ៏​ដូចជា​អ្នក​សិល្បៈ​រួម​អាជីព​ឯទៀត។

បញ្ចេញ​សំណេរ​ភ្ជាប់​ជាមួយ​រូបភាព​លោកយាយ​វ័យ​ចំណាស់​រូបនោះ​កញ្ញា សួស វី​ហ្សា បាន​លើកឡើងថា ​អាណិត​ណាស់ លោកយាយ​ម្នាក់​អង្គុយ​លក់​កន្ត្រក​ និង​ចាប​ក្រដាស​ហាល​ក្តៅ​នៅ​ភ្លើងស្តុប​ផ្លូវភ្លោះ​អូរ​ឬ​ស្សី ។​ខ្ ញុំ​សួរ​គាត់​ថា​លោកយាយ​ហត់​អត់ ហេវ​អត់ គាត់​ថា​ហត់​ណាស់ ហេវ​ណាស់​ចៅ​អើយ ឮ​ហើយ​ចង់​ស្រក់​ទឹកភ្នែក​។​

តារាចម្រៀង​ស្រី​កញ្ញា សួស វី​ហ្សា បាន​បន្ថែមទៀតថា ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា​អញ្ចឹង​ខ្ញុំ​ទិញ​ទាំងអស់​លោកយាយ​អ​ញ្ជើញ​ទៅផ្ទះ​សម្រាក​ចុះ ​ខ្ញុំ​ជូន​លុយ​គាត់ គាត់​អរ​ណាស់ គាត់​ឱប​ខ្ញុំ ។​ ទាំងនេះ​មិនមែន​អួត​ឬ​ទាក់ទាញ​ចំណាប់អារម្មណ៍​អី​ទេ ហើយក៏​មិន​ចង់​ល្បី​ដែរ ​តែ​គ្រាន់តែ​ចង់​ចែករំលែក​ដល់​បងប្អូន​យើង​ថា​ គួរ​ធ្វើ​អំពើ​ល្អ​ជាមួយ​មនុស្ស​ចាស់ៗ​ ដែល​គាត់​ពិបាក​វេទនា​តាម​ដងផ្លូវ​ជាពិសេស​កុមារ​អនាថា ដើរ​តាមផ្លូវ​បើ​ឃើញ​ពួកគាត់​សូម​ជួយ​គាត់​ផង​ទៅ​ ទោះ​តិចក្តី​ច្រើនក្តី​ចាំ​ថា ​អំពើ​ល្អ​មិន​សាបសូន្យ​ទេ​។​

ចាប់អារម្មណ៍​មក​ក្រឡេកមើល​ពី​ទីផ្សារ​សិល្បៈ​របស់​តារាចម្រៀង​ស្រី​កញ្ញា សួស វី​ហ្សា ឃើញថា​បច្ចុប្បន្ន​គឺ​កាន់តែ​មានការ​ញ​ញឹក​ច្រើន​តាមរយៈ​ការចេញ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​នានា។ មិនតែប៉ុណ្ណោះ​ពេលនេះ​ក៏​អាច​ចាត់ទុកថា​ជា​ឱកាស​ដ៏​ល្អ​ចំពោះ​តារា​ស្រី​កញ្ញា សួស វី​ហ្សា ក្នុង​ការ​កើប​ប្រាក់​ពី​វិស័យ​សិល្បៈ​ផង​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu