Ad Code

ធន់​ចាន់​តាក់​ ជួប​Phat Saifa ឯន​ន់ ជំនិត ជួប​បារាំង Naser​នៅ​សង្វៀន​SEATV



ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Phat Saifa ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​នៅលើ​សង្វៀន​SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ទី​១១ ខែ​សីហា​ ឆ្នាំ​២០១៨។

ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​ជាង​២០​នាក់​ទាំង​លើក​នេះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ (១៧​កុ​ម្ភះ​២០១៨) គេ​បាន​ផ្តួល​ថៃ​Seou Fai អោយ​សន្លប់​ក្នុង​ទឹក​ទី​១។

ធន់ ចាន់​តាក់ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៦៨​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៧ ចាញ់​១០ លើក និង​ស្មើ ០១​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ចាន់​តាក់​អាច​យកឈ្នះ Phat Saifa បាន​ឬក៏​អត់​នោះទេ​?។

Phat Saifa ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ​។​ដូច្នេះ​ធន់ ចាន់​តាក់​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ហើយ កាលពី​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៦​កន្លងទៅ ដែល​កាលណោះ​គេ​មក​ប៉ះ​ជាមួយ​រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ហើយ​ត្រូវ​សោ​ភ័​ណ្ឌ​វាយ​សន្លប់​ក្នុង​ទឹក​ទី​១ ។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៧​លើក ឈ្នះ​៤៥​លើក ចាញ់​១០២​លើក មិនដែល​ស្មើ។ ចាំមើល រវាង​ធន់ ចាន់​តាក់ និង Phat Saifa តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ?។

ចំណែក ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ​ដែលជា​ជើង​ខ្លាំង​ជើងចាស់​របស់​កម្ពុជា​នោះ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​បារាំង​ឈ្មោះ Naser ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១ គីឡូក្រាម។

នេះ​ជា​លើក​ទី​៩ របស់​ន​ន់​ជំនិត ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ។​ក្នុង​៨​ប្រកួត​ជាមួយ​ថៃ​កន្លងមកនេះ ន​ន់ ជំនិត វាយ​ឈ្នះ​៤​លើក និង​ចាញ់​៤​លើក។ ការប្រកួត​លើកចុងក្រោយ​របស់​ជំនិត គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​អាល់​បា​នី​Genci ក្នុង​ទឹក​ទី​៥ នា​ថ្ងៃ​ទ​២៤​មិថុនា​២០១៨​កន្លងទៅ ។ ចាំមើល លើក​នេះ ន​ន់ ជំនិត អាច​យកឈ្នះ​អ្នក​ប្រដាល់​ជនជាតិ​បារាំង​ឈ្មោះ Naser នេះ បាន​ឬ​អត់ ? ។

ន​ន់ ជំនិត ជា​ជើង​ខ្លាំង​ជើងចាស់ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​បរទេស គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។ ក្នុង​កំនត់ត្រា​ប្រកួត​ចំនួន​៧៤​លើក​ជំនិត​វាយ​ឈ្នះ​៥៧​លើក ចាញ់​១៥​លើក និង​ស្មើ​០២​លើក​ប៉ុណ្ណោះ ។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ន​ន់ ជំនិត ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយ Naser នេះឡើយ ? ព្រោះ​អ្នក​ប្រដាល់​បារាំង​រូបនេះ ថ្វីត្បិតតែ​មានកំនត់​ត្រា​ប្រកួត​ត្រឹម​២៩​លើក ឈ្នះ​១៧​លើក​និង​ចាញ់​១២​លើក​ក្តី តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ មាន​បច្ចេកទេស​វាយ​ល្អ ដែល​មិនអាច​មើលស្រាល​បាន ។ Naser កាលពី​ថ្ងៃទី​០៤​សីហា​នៅលើ​សង្វៀន​SEATV​នេះ គេ​បាន​វាយ​ឈ្នះ​ជើងចាស់​ផុន ផាន់​ណា ដោយ​ពិន្ទុ ដូច្នេះ​គេ​មិនធម្មតា​នោះឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu