Ad Code

ក្រុម​វិសាខា ប្រកាស​ធ្វើតេស្ត​ជ្រើសរើស​កីឡាករ​ក្រោម​អាយុ​១៧​ឆ្នាំ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ប្រកាស​ស្វែងរក​កីឡាករ​យុវជន​ដែលមាន​សមត្ថភាព ដើម្បី​ចូលរួម​ធ្វើតេស្ត​ចូលរួម​ក្នុង​ក្រុមយុវជន​ថ្នាល​ក្រោម​អាយុ​១៧​ឆ្នាំ​(U17) ដែល​នឹង​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​។



យោង​តាម​សេចក្តី​ប្រកាស​របស់​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ មួយ​នេះ​បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា​នៅ​ថ្ងៃ​សៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ក្លិប​កីឡាបាល់ទាត់ វិសាខា នឹង​បើក​ការ​ធ្វើ​តេស្ត សមត្ថភាព សម្រាប់​ប្អូនៗ​ដែល​មាន​អាយុ​ក្រោម ១៧​ឆ្នាំ (U-17)​។



បេក្ខជន​ដែល​ចាប់អារម្មណ៍​សូម​ភ្ជាប់​ឯកសារ​មួយចំនួន​ដូចជា អត្តសញ្ញាណ​ប័ណ្ណ ឬ សំបុត្រកំណើត (​ច្បាប់ដើម​) និង​ត្រូវ​មាន​សំលៀកបំពាក់ និង​សម្ភារៈ​ផ្ទាល់ខ្លួន​ដូចជា សំលៀកបំពាក់ កីឡា​ពណ៌​ខៀវ និង​ស្រោមជើង ស្បែកជើង​កីឡាបាល់ទាត់ (​កា​រ៉ា​ម​ប៉ុង​) សម្រាប់​ការពារ​ស្មង ស្រោមដៃ (​អ្នកចាំទី​)​។ បេក្ខជន​នីមួយៗ​ត្រូវ​មាន​ឆ្នាំ​កំណើត ចាប់ពី​ឆ្នាំ​២០០២​។



សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៨និង០០នាទី​ព្រឹក ​តទៅ​នៅ​កីឡដ្ឋាន វិសាខា ដែលមាន​ទីតាំងនៅ​ហ្គ្រេ​ន​ភ្នំពេញ ផ្លូវ វិថី​ព្រះ​ហង្ស សង្កាត់ ឃ្មួញ ខណ្ឌសែន​សុខ ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម ​ដែល​បេក្ខជន​ចង់​បញ្ជាក់​បន្ថែម​សូម​ទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ ០៩២ ២០៦ ០០០/០១៧ ៩៦៦ ៥៥៧/០៨៦ ២៣២ ៩៦៣។

ក្រុម​វិសាខា បាន​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម ស សុខា ។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជិត​៣០​នាក់ ដែល​មាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរ​តួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន ដែល​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu