Ad Code

នាំ​ស្រី​មក​ដេក​សណ្ឋាគារ​ជាមួយ​ ដូច​មក​ឲ្យ​លួច​លុយ​អស់



ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់ ​បន្ទាប់ពី​លួច​លុយ​របស់​ជនបរទេស ​ខំព្យាយាម​គេចខ្លួន​បាន​១​ថ្ងៃ​រួចមក​ ក៏​ត្រូវ ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​១​នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​កំណត់​មុខសញ្ញា​​​ ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នោះ​នៅ​ថ្ងៃ​ចន្ទ​៨​កើត ​ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧​ ខែកញ្ញា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​យប់។

មន្ត្រី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ចំនួន​០១​នាក់ ​ដែល​ឃាត់ខ្លួន​ពីបទ លួច​(​លុយ ទូរស័ព្ទ​ដៃ​និង​TAP LET)​បាន​​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​ល្ងាច​នៅ​ចំណុច​ក្នុង​សណ្ឋាគារ មូ​ន ស៊ូ​ន បន្ទប់​លេខ​១៦​ជាន់​ទី​២​ដែលមាន​ទីតាំង​ផ្ទះ​លេខ​៥១.៥៣.៥៥ ផ្លូវ​លេខ​១៣០​ភូមិ​ទី​១៤​សង្កាត់​ផ្សារកណ្តាល​ទី​១​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ឈ្មោះ​សឿន សុខលី ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ វត្ថុតាង​ចាប់យក​គ្មាន​។​ ជនរងគ្រោះ ឈ្មោះ PAUL REYNOLD SAIKOVSKI ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​ជនជាតិ​អូស្ត្រាលី មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​PA 4847972 ស្នាក់នៅ​សណ្ឋាគារ​មូ​ន​ស៊ូ​ន បន្ទប់​លេខ​១៦​ជាន់​ទី​២​ទីតាំង​ផ្ទះ​លេខ​៥១.៥៣.៥៥ ផ្លូវ​លេខ​១៣០​សង្កាត់​ផ្សារកណ្តាល​ទី​១​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។ ​សម្ភារៈ​បាត់បង់​មាន លុយ​ចំនួន​៦០០​ដុល្លា​.​លុយ​អូស្ត្រាលី​ចំនួន​១០០០.​លុយ​បាត​ចំនួន​២០០០០​បាត​.​ទូរស័ព្ទដៃ​ម៉ាក​HTC10​មួយ​គ្រឿង​ពណ៌​ស​និង TAP LET​ពណ៌​ខ្មៅ​មួយ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​កាល​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៨​វេលា​ម៉ោង​០៧និង០០​នាទី​ជនរងគ្រោះ​បាន​នាំ​ជនសង្ស័យ​មក​ដេក​នៅ​សណ្ឋាគារ​មូ​ន​ស៊ូ​ន​បន្ទប់​លេខ​១៦​ជាន់​ទី​២​ មាន​ទីតាំង​ផ្ទះ​លេខ​៥១.៥៣.៥៥​ផ្លូវ​លេខ​១៣០​សង្កាត់​ផ្សារកណ្តាល​ទី​១​ ខណ្ឌដូនពេញ ដោយ​ជនរងគ្រោះ​មាន​សមភាព​ស្រវឹង​បាន​ដេកលក់ ហើយ​ឆ្លៀតពេល​នោះ ជនសង្ស័យ​បាន​លួច​យកលុយ​.​ទូរស័ព្ទដៃ​និង​TAP LET ខាងលើ​ដែលជា​របស់​ជនរងគ្រោះ រួច​គេចខ្លួនបាត់​។

ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា​ បន្ទាប់​ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​យើង​បានធ្វើការ​ស្រាវជ្រាវ​ ដោយ​សហការ​ជាមួយ​ជនរងគ្រោះ​រហូតដល់​ថ្ងៃទី​១៧ ​ខែកញ្ញា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​យប់​ក៏​ឃើញ​ជនសង្ស័យ​កំពុង​ដើរ​នៅ​សួនច្បារ​មាត់ទន្លេ​ម្តុំ​កន្លែង​ហាត់ប្រាណ​ក្នុង​សង្កាត់​ផ្សារក​ណ្តាល​ទី​១​ខណ្ឌដូនពេញ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​ទី​១​តែម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu