Ad Code

២​ថ្ងៃ​ មាន​អ្នក​ធ្វើ​អត្តឃាត​​​ស្លាប់​ទាំង​​​២​ ដោយ​ម្នាក់​អត់​លុយ​សងបំណុល​ និង​ម្នាក់​ទៀត​វិកលចរិត



ពោធិ៍សាត់​៖ ២​ថ្ងៃ​ មាន​អ្នក​ធ្វើ​អត្តឃាត​​ ​ដោយ​ចងក​២​នាក់​ នៅ​ស្រុក​២​ផ្សេងគ្នា ម្នាក់​ចង់​ក​មូលហេតុ​វិកល​​ចរិត​ ម្នាក់​ទៀត​ចងក​សម្លាប់​ខ្លួនឯង​ដោយសារ​ជាប់​បំណុល​មីក្រូហិរញ្ញវត្ថុ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ដើម​ស្វាយ​ ម្ដុំ​ក្បែរ​ផ្ទះ​ស្ថិតនៅ​ភូមិ​ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​ និង​មួយ​កន្លែង​ទៀត​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​គំនាប​លើ​ផ្ទះ​ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់​។​

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយដូនកែវ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន​​ឈ្មោះ ងិន សុភ​ក្រ អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ បុរស​រងគ្រោះ​​រូប​នេះ ​បាន​ខ្ចី​លុយ​​​មីក្រូហិរញ្ញវត្ថុ​ចំនួន​(១១.០០០​ដុល្លារ​អាមេរិក​) ដោយ​បាន​សង​លុយ​​អង្គការ​នោះ​ជិត​រួច​អស់ហើយ។ លុះដល់​ថ្ងៃ​កំណត់​សង​លុយ​ជំពាក់​បំណុល​អង្គការ​មីក្រូហិរញ្ញវត្ថុ ចុងក្រោយ​ត្រូវ​សងបំណុល​ទាំង​ដើម​សង​ទាំង​លុយ​ប្រាក់​ការ ខ្វះ​តែ​(២​លាន​រៀល​គត់​ប៉ុណ្ណោះ​) ​​រក​លុយ​​​សង​មិន​បាន​ ក៏​គិត​ខ្លី​​ទាញ​ចង​អង្រឹង​នីឡុង​ដើរទៅ​ដើម​ស្វាយ​ក្បែរ​មាត់​ស្រះ​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រមាណ​ជា​៥០​ម៉ែត្រ​ចងក​នឹង​មែក​ស្វាយ​​​​​ស្លាប់​តែម្ដង។

ដោយឡែក​មួយ​ករណី​ទៀត​នៅ​ស្រុក​ភ្នំក្រវាញ គឺ​ជនរងគ្រោះ​ឈ្មោះ ញ៉ រុន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ មន្ត្រីរដ្ឋបាល​ប៉ុស្តិ៍​ផ្ទះ​រុង​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​ជា​មនុស្ស​វិកលចរិត​ ដោយ​គេ​បាន​អត្តឃាត​​​២​លើក​មក​ហើយ​ តែ​មិនបាន​សម្រេច​ ដោយ​បងប្អូន​ដឹង​ជួយ​ទាន់។ រហូតដល់​លើក​ចុង​ក្រោយ​គ្មាន​ក្រុម​គ្រួសារ​នៅ​ផ្ទះ​រវល់​ធ្វើការ បុរស​នោះ​ បាន​ទាញ យក​ខ្សែ​អង្រឹង ចង ក ទៅ​នឹង​គំនាប​លើផ្ទះ បណ្តាល​ឲ្យ​ស្លាប់​តែម្ដង។

ក្រោយពេល​កើតហេតុ​ទាំង​២​ករណីនេះ​​រួច ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ហើយ​ពិនិត្យឃើញថា ​បុរស​ទាំង​២​នេះ​ស្លាប់​ដោយ​អត្តឃាត​​​​​​ពិត​មែន ក៏​ប្រគល់ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu