ភ្នំពេញ ៖ យុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវជុំវិញផ្សារដើមគរ និងនៅផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ផ្លូវមួយចំនួនត្រូវបានរំដោះ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរហើយ ក្រោយពីផ្លូវមួយចំនួននោះត្ រូវបានរំលោភដោយអ្នកលក់ដូរ ជាច្រើនឆ្នាំកន្លងមកនេះ។
យុទ្ធនាការនេះ ត្រូវបានគេដឹងថា ដឹកនាំដោយលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដោយប្រើប្រាស់ពេលវេលាជាង១សប្តាហ៍មកហើយ។
បើយោងតាមការបង្ហោះតាមប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានសរសេរថា នាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ស្ថានភាពល្អប្រសើរច្រើនទាំងផ្សារដើមគរ និងផ្សារនាគមាស។ ចំពោះសារ ដែលអមដោយរូបថតជាច្រើនសន្លឹករបស់លោកមាន ចាន់យ៉ាដា ក្រោយការបង្ហោះក៏មានអ្នកចូលទៅខមមិន ជាច្រើននាក់ផងដែរ ដើម្បីអោយអាជ្ញាធរបន្តការខិតខំរៀបចំសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅអោយទីក្រុងក្នុងសម័យតេជោត្រូវតែមានភាពស៊ីវីល័យ។
លោកly menghour បានខមមិនថា «ខ្ញុំសូមអរគុណឯកឧត្តម! គ្មានអ្វីធ្វើមិនបានទេ ពិសេសអាជ្ញាធរសមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ ការយកទ្រូងផ្លូវធ្វើចំណត ក៏ហាក់រាងស្បើយ។ សូមអាជ្ញាធរសមត្ថកិច្ចបន្តសកម្មភាពរៀបចំ សណ្តាប់ធ្នាប់សាធារណៈនៅផ្លូវនានា ពិសេសផ្លូវវេងស្រេង។ សម័យតេជោហើយ ទុកឲ្យប្រទេសអត់សណ្ដាប់ធ្នាប់ ដូចជាមិនស៊ីវិល័យទេ។ ខ្ញុំជឿថា បើអាជ្ញាធរសមត្ថកិច្ច ធ្វើ គឺធ្វើបាន។ ខ្លាចតែអាជ្ញាធរសមត្ថកិច្ច ដើរដាក់ខែទេ ចំពោះអ្នកលក់ និងអ្នកបើកហាងទេ ទើបបណ្តែតបណ្តោយឲ្យមានការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើកន្លែងលក់ដូរ និងចតឡាន។ ខ្ញុំសូមគោរពជូនពរឯកឧត្តម សូមជោគជ័យគ្រប់ភារកិច្ច »។
ចំណែក លោក Delux leang លោកខាំមិនដែរថា «គាំទ្រប្រសាសន៍លោកម៉េងហួរ និងគាំទ្រវិធានការអាជ្ញាធរ។ ភោជនីយដ្ឋានធំៗ ដែលយកផ្លូវជាចំណតរថយន្ត គួរតែជាការងារអាទិភាពបន្ទាប់ទៀត»។
ក្នុងនោះដែរ លោកស្រីKong marey បានខាំមិនផងដែរថា «សូមគោរពឯឧ ចំពោះការប្រឹងប្រែងតែអ្នកលក់គួរណាស់យល់ដឹង ពីអនាម័យ ផង ពិសេស បញ្ហាសំរាម ចោលលើផ្លូវ »។ បន្តមកទៀតគឺលោកPanha both បានខាំបន្តថា «សូមគោរពគាំទ្របងអភិបាលដែលបានចុះរៀបចំទាំងយប់ទាំងថ្ងៃ»។
ចំណែកលោកស្រីTevy rangsey បានខមមិនបន្តមកក្រោមទៀតថា «សង្ឃឹមថា ពួកគាត់នឹងបន្តយកការសម្អាតនេះជាទម្លាប់រហូតទៅ»៕
Source: Kampuchea Thmey Daily
0 Comments