ភ្នំពេញ ៖ បុរសជនជាតិចិន៣នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីព្រឹកថ្ងៃទី ១៨កញ្ញា ឆ្នាំ២០១៨នេះចោទប្រកាន់ពីបទបង្ខាំងមនុស្សនិងជំរិតទាប្រាក់ ពាក់ព័ន្ធករណីពួកជនជាប់ចោទចាប់បុរសជនជាតិចិនម្នាក់បង្ខាំងធ្វើទារុណកម្ម ហើយជំរិតទារប្រាក់ទៀត។
ជនជាប់ចោទទាំង ៣នាក់រួមមាន៖
-ទី១ឈ្មោះ Chen DongWen ភេទប្រុស អាយុ ៣៧ឆ្នាំ
-ទី២ឈ្មោះ Ehen qiuzi ភេទប្រុស អាយុ ២៣ឆ្នាំ
-និងទី៣ឈ្មោះ Li QingMou ភេទប្រុសអាយុ៤២ឆ្នាំ
ចំណែកជនរងគ្រោះមាន ឈ្មោះ Li Shigang ភេទប្រុស អាយុ ៤៧ឆ្នាំ ជាថៅកែ សិប្បកម្ម មួយកន្លែង មានទីលំនៅក្រុងដូនកែវ ខេត្តតាកែវ។
សូមជម្រាបជូនថា ក្រុមជនដៃដល់ទាំង៣នាក់ក្នុងចំណោមគ្នា ៥នាក់ ( ២នាក់រត់គេចខ្លួន ) ត្រូវបាន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
សមត្ថកិច្ច បានចាប់ខ្លួនពួកគេ បន្ទាប់ពីមានបណ្តឹងរបស់ជនរងគ្រោះ ខាងលើ បានចោទប្រកាន់ថា ក្រុមជនដៃដល់មានគ្នា ៥នាក់ បាន វាយតប់ និងជំរិតទារប្រាក់ចំនួន ៤៥,០០០ដុល្លារ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទីតាំងកម្ចីប្រាក់ យីហោ ហ័ងស៊ីង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕
Source: Kampuchea Thmey Daily
0 Comments