សៀមរាប ៖ គួរឲ្យសង្វេគខ្លាំងណាស់ ឪពុកនិងកូនបាននាំគ្នាចុះរកត្រីក្នុងលូ បណ្តាលឲ្យថប់ដង្ហើមស្លាប់ ទាំង២នាក់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
លោក វរសេនីយ៍ឯក ឡុង សំណាងអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី បានឲ្យដឹងថា មានករណី បុរសជាឪពុកនិងកូនបាននាំគ្នាចុះរកត្រីក្នុងលូ បណ្តាលឲ្យថប់ដង្ហើមស្លាប់ ទាំង២នាក់។
លោកបន្តថា ជនរងគ្រោះមានឈ្មោះទី១.ភាន់ ថាភេទប្រុស អាយុ៥១ឆ្នាំ(ឪពុក)។ទី២.ឈ្មោះថា ថោនភេទប្រុស២១ឆ្នាំ(កូន) នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី មូលហេតុ (ចុះរកត្រីក្នុងលូថប់ដង្ហើមស្លាប់)។
លោកបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យសពរួច ក៏បានប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments