Ad Code

ទុស្សេ​ខ្សែភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ​ជាង​១០០​តូប ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លា​នៅ​ស្រុក​ព្រៃកប្បាស



តាកែវ ​៖​ យ៉ាងហោចណាស់​តូប​លក់ដូរ​ប្រមាណ​ជាង​១០០​តូប ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ស្ទើរ​តែ​អស់​គ្មាន​សល់​កាលពី​យប់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​និង​០០​នាទី រំលង​​អធ្រាត្រ​នៅក្នុង​ផ្សារ​ព្រៃ​ល្វា ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។

ករណី​នេះ​ដែរ​លោក ជុំ ឈឿន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹង​ថា ​តូប​លក់ដូរ​ ដែល​ត្រូវ​អគ្គិភ័យ​បាន​ឆាបឆេះ​គឺ​តូប​លក់​អីវ៉ាន់​ចាប់ហួយ​និង​សម្ភារៈ ​ចម្រុះ​ដែល​ខូចខាត​ប្រហែល​៥% នៃ​ចំនួន​តូប​ផ្សារ​ទាំងអស់ រីឯ​ទីតាំង​ដែល​ឆាបឆេះ​ដំបូង​គេ ខូចខាត​ប្រហែល​៩០% ចំពោះ​តូប​ដែល​ឆេះ​សម្ភារៈ​ខូចខាត នោះ​មាន​ចំនួន​១២០​តូប​។ ចំពោះ​មូលហេតុ​គឺ​ទុស្សេ​ខ្សែភ្លើង​ចេញពី​តូប​របស់​ឈ្មោះ សួយ​និង​ឈ្មោះ ជា ហើយ​នៅមុន​ពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ​គឺមាន​ឮ​សូ​សំឡេង​ផ្ទុះ​ឆេះ​រីក​រាលដាល​។​ បន្ទាប់ពី​មាន​ករណី​​​អគ្គិភ័យ​ឆាបឆេះ​តូប​ក្នុង​ផ្សា​រ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​-​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គិភ័យ​ខាងលើ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង​និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​រថយន្ត ទើប​ពន្លត់​បានជា​ស្ថាពរ។

លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា​ ចំពោះ​ចំនួន​តូប​ទាំងអស់​មាន​១២០​តូប តែមាន​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​មានតែ​៣៩​អាជីវករ​ប៉ុណ្ណោះ ​ដោយ​តូប​មួយ​ចំនួនធំ​ត្រូវ​អាជីវករ​ទិញ​សម្រាប់​ស្តុ​ប​ទុក​អី​វ៉ាន់​របស់​ពួកគាត់​ហើយ​បើ​គិតពី​ចំនួន​ការខូចខាត​ជា​ថវិកា​វិញ​មាន​ប្រមាណ​ជាង​២៩​ម៉ឺន​ដុល្លា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu